ក្រុមនិស្សិតជប៉ុនស្វែងយល់ពីការរីកចម្រើនផ្នែកកីឡានៅកម្ពុជា

នូ មករា March 1, 2018


ភ្នំពេញ៖ ក្រុមនិស្សិតជប៉ុនដែលទទួលបានការគាំទ្រ និងឧបត្ថម្ភពី Sport Tomorrow បានមកសិក្សាស្វែងយល់ពីសន្ទុះនៃរីកការរីកចម្រើនផ្នែកកីឡានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ និងផ្សព្វផ្សាយពីការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកហ្គេម នៅឆ្នាំ២០២០ ផងដែរ។ នេះជាកម្មវិធីដ៏ល្អមួយដែលបានបណ្ដុះបណ្ដាលខាងផ្នែកកីឡាមានទាំងទ្រឹស្ដីកីឡា និងទស្សនវិជ្ជាកីឡាដែលខាងជប៉ុនរៀបចំឡើងដើម្បីបំផុសកីឡានៅក្នុងប្រទេសដែលកំពុងធ្វើការអភិវឌ្ឍ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កម្មវិធីនេះយើងឃើញថាមានផលវិជ្ជមានច្រើនជាពិសេសគឺការលើកស្ទួយដល់វិស័យកីឡាតែម្ដងព្រោះថាយុវជន និងនិស្សិតកម្ពុជាទាំងអស់អាចធ្វើការដកស្រង់បទពិសោធន៍ពីក្រុមនិស្សិតជប៉ុនបានយ៉ាងល្អ ដូច្នេះទៅថ្ងៃអនាគតកម្ពុជាក៏ត្រូវមានកាតព្វកិច្ចរួមចំណែកអភិវឌ្ឍវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្ដរជាតិផងដែរ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់