Napoli កំពុងឡើងជើងខ្លាំងក្នុងក្របខណ្ឌកំពូលអ៊ីតាលីរដូវកាលនេះ

គឹមហុក September 19, 2014


កម្មវិធីប្រកួតបាល់ទាត់ក្របខណ្ឌកំពូល Serie A

ប្រទេសអ៊ីតាលី ដែលចាប់ផ្តើមឡើងតាំងពីពាក់កណ្តាលខែសីហាមក ពេលនេះទស្សនិកជនអ្នកនិយមតាមដានវិស័យCamsports review of Italian footballកីឡាបាល់ទាត់បានកត់សម្គាល់ក្រុមមួយដែលកំពុងឡើងជើងខ្លាំង បន្ទាប់ពីបាត់មុខ ដោយសារជួបវិវត្តិកាលពីឆ្នាំ២០០៤។ ទស្សនាវដ្តី CamSports យើងខ្ញុំលេខនេះនឹងបង្ហាញលោកអ្នកពីក្លឹបខ្លាំងខាងលើ ដែលទើបតែ​ឡើង​ជើង​យ៉ាងខ្លាំងនារដូវកាលនេះក្នុងក្របខណ្ឌ Italian Serie A ជូនប្រិយមិត្តបានជ្រាប។ ក្លឹប S.S.C. Napoli ដែលមានឈ្មោះពេញ Società Sportiva Calcio Napoli គឺជាក្លឹប​បាល់​ទាត់​អាជីព​នៅក្នុងក្របខណ្ឌ Serie A ប្រទេសអ៊ីតាលី។ ក្លឹបនេះមានពហុកីឡដ្ឋាននៅ Stadio San Paolo Naples ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ 60,240​ នាក់។
ក្លឹប Napoli គឺជាក្លឹបទទួលបានចំណូលច្រើនជាងគេលំដាប់លេខ15 ដែលរក​បាន​ចំណូល​បាន​រហូតទៅ​ដល់​148.4លានអឺរ៉ូក្នុងឆ្នាំ 2012 និងជាក្លឹបមួយដែលជោគជ័យ និងទទួលបានការគាំទ្រនៅប្រទេស​អ៊ីតាលី​។ Napoli នេះធ្លាប់ផ្លាស់ប្តូរឈ្មោះជាច្រើនលើកមកហើយចាប់តាំងពីមានវត្តមានដំបូងនៅឆ្នាំ 1926។ អ្វីដែលសំខាន់នោះគឺនៅឆ្នាំ 1964 នៅពេលដែលក្លឹបនេះបានផ្លាស់ប្តូរឈ្មោះពី Associazione Calcio Napoli  ទៅ Società​Sportiva​ Calcio Napoli ។ ការផ្លាស់ប្តូរថ្មីនេះទៀតគឺកាលពីឆ្នាំ 2004 ក្លឹបនេះ​បាន​ក្ស័យធន​ដែល​បានធ្វើឲ្យក្លឹបនេះធ្លាក់រហូតទៅដល់ Serie C1 ប៉ុន្តែក្លឹប Napoli នេះ​ត្រូវ​អ្នក​ដឹក​នាំ​រឿងកុនម្នាក់ ​ដែលមានឈ្មោះ​ថា​ Aurelio De Laurentiis វិនិយោគចូល និងពង្រឹងក្លឹបឡើងវិញ ដោយប្រើរយៈពេល3 ឆ្នាំទើបអាចនាំ Napoli ឡើងមកក្របខណ្ឌ Serie A វិញបាន។​ បន្ទាប់ពីបានជួបវិបត្តិយ៉ាងខ្លាំងនោះមក ឥឡូវនេះក្លឹប Napoli បានពង្រឹងខ្លួនយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងរដូវកាលនេះ(2013-2014) ​បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​អ្នក​គ្រប់​គ្រង​ថ្មីគឺលោក Rafael Benítez ដែល ធ្លាប់ដឹកនាំឲ្យក្លឹបតោខៀវ Chelsea ទទួលបានជើងឯង Europa League កាលពីរដូវកាលមុននោះ លោកបានទិញយកកីឡាករល្អៗជាច្រើនដូចជា Duvan Zapata, Pepe Reina, Gonzalo Higuain, RaulAlbiol, Jose Maria,Callejon, Rafael, Dries Mertens​​, Pablo Armero, EmanueleCalaio , JosipRadosevic និង Soma Novothny ដើម្បីពង្រឹងក្រុម។ ជាផលតប​ស្នងមក​វិញ​កីឡាករ​ទាំងនេះពិតជាធ្វើបានល្អមែន ដែលជាហេតុនាំឲ្យក្លឹប Napoli ក្លាយជាក្លឹបដ៏ខ្លាំងដែលអាចប្រជែងយក​តំណែង​​ជើងឯកនារដូវកាលនេះបានជាមួយនឹងក្លឹបធំៗ ផ្សេងទៀតដូចជា៖ football online napoliJuventus, AC Milan, Inter Milan, Roma ។
ទម្រង់លេង៖
Napoli លេងជាទំរង់ 4-5-1 ជម្រើស 11នាក់ដំបូងរបស់​ Napoli មានដូចជា៖
អ្នកចាំទី (25) Pepe Reina
ខ្សែការពារ៖
•    (16) Giandomenico Mesto
•    (28) Paolo Cannavaro
•    (5)     Miguel Angel Britos
•    (27)Pablo Armero Estifer
ខ្សែបម្រើ៖
•     (20) Blerim Dzemaili
•    (17) Marek Hamsik
•    (14) Dries Mertens
•    (7) Jose Maria Callejon Bueno
•    (88) Gokhan Inler
ខ្សែប្រយុទ្ធ៖ (9) Gonzalo Gerardo Higuain
ប្រវត្តិឈ្នះជើងឯក៖
ក្លឹប Napoli ធ្លាប់ឈ្នះជើងឯកអ៊ីតាលី
– Serie A ចំនួន ២ ដងពោលគឺ ឆ្នាំ 1986-87​ និង1989-90
– ជើងឯក Coppa Italia ចំនួន 4 ដង
– SupercoppaItaliana ចំនួនម្តង
– ជើងឯក UEFA Cup នៅឆ្នាំ 1988–89 ៕

Title: ក្រុមខ្លាំង Napoli ក្នុងក្របខណ្ឌអ៊ីតាលី Series A
Description: Napoli គឺជាក្លឹបបាល់ទាត់អាជីពនៅអ៊ីតាលី លេងក្នុងក្របខណ្ឌកំពូល Italy Series A មានទំរង់លេង4-5-1 ប្រជែងយកជើងឯកជាមួយនឹងក្រុមធំៗផ្សេងៗដែលគូប្រកួតមិនអាចមើលរំលងបាន
Keyword: football, Italy Series A, Napoli, Rafael Benítez

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត