គុនដាវឈ្នះមេដាយសំរឹទ្ធ ១វិញ្ញាសាទៀតនៅម៉ាឡេស៊ី មុននេះ

នូ មករា January 21, 2018


ភ្នំពេញ៖ តាមប្រភពពីសហព័ន្ធកីឡាគុនដាវកម្ពុជាបានឱ្យដឹងថា​ នាថ្ងៃនេះក្រុមកីឡាការិនីគុនដាវកម្ពុជា ឆាយ លីនលី, ស៊ន និច និង យី លីហ្សា ទើបតែដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតលើវិញ្ញាសាដាវកាប់ នៅក្នុងការប្រកួតជើងឯកអាសុីអាគ្នេយ៍ដែលកំពុងតែប្រព្រឹត្តទៅនៅប្រទេសម៉ាឡេសុី  ។

គួររំលឹកថា កាលពីទី១៩ ខែមករា កន្លងទៅថ្មីៗនេះកីឡាការិនី ឆាយ លីនលី ដែលបានចូលរួមប្រកួតក្នុងវិញ្ញាសានារីឯកត្តជនដាវកាប់ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ដែរនោះបានឈ្នះមេដាយប្រាក់ ដែលជាមេដាយលើកទី១ សម្រាប់កីឡាការិនីរូបនេះ និងលើកទី១ សម្រាប់វិញ្ញាសានេះផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះក្រុមកម្ពុជានឹងត្រូវចូលរួមប្រកួតវិញ្ញាសាដាវធំបុរសជាក្រុមដែលជាវិញញ្ញសាចុងក្រោយរបស់កម្ពុជាផងដែរនោះ ៕

អត្ថបទ៖ មករា និង ប៉ាវ ឡុងជីង

មតិយោបល់