នេះជាតារាង English Premier League សប្តាហ៍ទី១៥
នូ មករា December 5, 2015
ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ១៥ ហើយ។ សម្រាប់សប្តាហ៍នេះផងដែរ ក្លឹប Leicester City ដែលបច្ចុប្បន្ននេះកំពុងតែឡើងជើងហើយឈនៅលេខ ២ នៃតារាងពិន្ទុនោះ នឹងត្រូវធ្វើដំណើរទៅេជួបក្លឹបម្ចាស់ផ្ទះ Swansea City ក្នុងសប្តាហ៍។ ចាំមើលថាតើកីឡាករ Vardy អាចរកគ្រាប់ជួយឲ្យក្លឹប Leicester City បន្តការឈ្នះទៀតបានដែរឬទេ។
ចំណែកឯគូរពិសេសមួយទៀតគឺក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក José Mourinho នូវរដូវកាលនេះ កំពុងតែយ៉ាប់យើន នឹងត្រូវទទួលភ្ញៀវ Bournemouth ក្នុងសប្តាហ៍នេះ។ តើក្លឹបជើងឯករដូវកាលមុននេះអាចទទួលបាន ៣ ពិន្ទុដែរឬទេក្រោយស្មើគ្នាជាមួយក្លឹប មាន់ខ្នាយមាស Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane កាលពីសប្តាហ៍មុន ។
ចំណែកឯក្លឹបហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp ដែលនឹងមិនទាន់ស្គាល់ពាក្យថាចាញ់នោះ ហើយកំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះនោះសប្តាហ៍នេះត្រូវទៅជួបក្លឹប Newcastle United។ ចាំមើលថាតើក្លឹបហង្សក្រហម Liverpool នៅបន្តបង្ហាញទម្រង់លេងយ៉ាងល្អក្នុងសប្តាហ៍ឬយ៉ាងណា។
ខាងក្រោមនេះជាតារាងកាលវិភាគប្រកួត English Premier League សម្រាប់សប្តាហ៍ទី ១៥៖
អត្ថបទ៖ រិទ្ធី
រូបភាព៖ Barclays Premier League