អត្តពលិក ១១៥នាក់ចូលរួមប្រកួតហែលទឹកដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៣

នូ មករា January 11, 2018


ភ្នំពេញ៖ ការប្រកួតហែលទឹកដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៣សម្រាប់ឆ្ន់២០១៨នេះនឹងធ្វើពីថ្ងៃទី១២ ដល់ទី១៣ ខែមករានេះហើយនៅមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាម ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា៖ «សម្រាប់ការប្រកួតនេះយើងបែងចែកតាមកម្រិតអាយុរបស់កីឡាករ-កីឡាការិនីចំនួន៤កម្រិតរួមមាន៖ កម្រិតទី១ កុមារា -កុមារី ដែលមានអាយុក្រោម១៣ឆ្នាំ គិតត្រឹមថ្ងៃប្រកួត, កម្រិតទី២ កុមារា-កុមារី ដែលមានអាយុក្រោម១៨ ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី៣ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ និងកម្រិតទី៤ សម្រាប់ក្រុមឡាករ-កីឡាការិនីជនពិការ»។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ១១៥នាក់មកពី ៨ក្លិបដែលការប្រកួតមានចំនួន ២៩វិញ្ញាសាឯណោះ ។លោក ហែម គីរី បានបន្ដថា ការប្រកួតនេះបានប្រារព្ធធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៣៩ នៃថ្ងៃជ័យជម្នះ ៧មករាផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់