កីឡាជាតិលើកទី២ ឆ្នាំនេះជាការសាកល្បងរបស់បេសស្បលត្រៀមដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២១

នូ មករា January 3, 2018


ភ្នំពេញ៖ ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជូនថ្នាក់ដឹកនាំកីឡាបានដឹងថា ប្រភេទកីឡាបេស្បល ពិតជាមានសមត្ថភាពក្នុងការប្រជែងយកមេដាយនៅក្នុងឆ្នាំ២០២៣ បានមែននោះ សហព័ន្ធកីឡាមួយនេះបានលើកឡើងថា ការចូលរួមប្រកួតកីឡាជាតិលើកទី២នេះគឺជាការបង្កើននូវសមត្ថភាពរបស់អត្តពលិកមុនចេញទៅប្រកួតដ​ណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២១ ខាងមុខនេះ ។
បើតាមប្រសាសន៍របស់ប្រធានសហព័ន្ធកីឡាបេស្បលម្ពុជា លោក ញ៉ែម ថ្ថាវី បានលើកឡើងថា៖ «ការប្រកួតកីឡាជាតិឆ្នាំនេះ សហព័ន្ធបានធ្វើការបញ្ជូន អត្តពលិកទៅចូលរួមប្រកួតចំនួន ១៥ក្រុម ខណៈដែលបច្ចុប្បន្ននេះគឺមានតែ ១០ក្រុមតែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធនឹងប្រឹងប្រែងបង្កើតឱ្យបាន ៥ក្រុមបន្ថែមទៀតនៅតាមបណ្ដាខេត្តមួយចំនួនទៀតមុនការប្រកួតកីឡាជាតិចាប់ផ្ដើមនាចុងខែឧសភាខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ នេះមានគោលដៅពង្រឹងធនធានកីឡាករ-កីឡាការិនីវ័យក្មេងឲ្យមានសក្តានុពល និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចប្រជែងដណ្តើមមេដាយជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២១តទៅ ដើម្បីបញ្ជាក់ថា កីឡាបេស្បល ពិតជាមានសមត្ថភាពគ្រប់គ្រាន់អាចដណ្តើមយកមេដាយបានពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ជូនកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសហព័ន្ធនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគៀងគររកអ្នកឧបត្ថម្ភពីក្រៅប្រទេសដើម្បីឱ្យវត្តមានកីឡាថ្មីមួយនេះនៅកម្ពុជាមានការរីកចម្រើនដូចកីឡាដ៏ទៃទៀតដែរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់