Buriram និង Muangthong ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Chang FA Cup

លី រិទ្ធី December 3, 2015


ក្លឹប BURIRAM បានយកឈ្នះលើក្លឹប CHAINAT ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត Chang FA Cup។
ការស៊ុតបញ្ជូលរបស់កីឡាករ Andrés Túñez បានជួយឲ្យក្លឹប Buriram United​ មានកៅអីទៅលេងវគ្គបន្ត។ ការប្រកួតនេះធ្វើឡើងនៅឯកីឡដ្ឋាន Rajamangala Stadium ដោយក្នុងការប្រកួតនេះក្លឹប Buriram មិនមានកីឡាករ Diogo ចូលរួមនោះទេ។ កីឡាករខ្សែការពារ Andrés Túñez ដែលរកបាន ១៣ គ្រាប់នៅរដូវកាលនេះ បានបន្ថែមមួយគ្រាប់ទៀតនៅក្នុងកំណត់ត្រារបស់ខ្លួននៅនាទីទី ៩០ ជាមួយនឹងការស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យ។ លុះដល់នាទីទី ៩០+៤ កីឡាកររូបនេះដដែលស៊ុតបាល់ពិន័យ ១១ ម៉ែត្របានសម្រេចដែលនេះជាគ្រាប់ទី ១៥ របស់រូបគេផងដែរ។  
ក្លឹប Buriram United បានជាប់ទៅលេងវគ្គផ្តាច់ព្រ័ត្រ FA Cup 2015 នេះ។ នេះជាការឆ្លងចូលទៅលេងវគ្គផ្តាច់ព្រ័ត្រលើកទី ៤ ក្នុងរយៈពេល ៥ ឆ្នាំក្រោយនេះ។

ចំណែកឯមួយគូរទៀតគឺជាការប្រកួតរវាងក្លឹប MUANGTHONG ជាមួយក្លឹប ARMY ដោយលទ្ធផលចុងក្រោយក្លឹប Muangthong ឈ្នះ ២-១។ ការស៊ុតបាល់នៅចុងម៉ោងរបស់កីឡាករ Teerasil Dangda ជួយឲ្យក្លឹប Muangthong មានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំនេះ។ 
ក្លឹប Muangthong បានកក់កៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រនៅ Suphachalasai ដោយបានទម្លាក់ក្រុម Army។ ក្លឹប Muangthong នាំមុខមុុននៅតង់ទី ១ លុះដល់នាទៅទីទី ៨២ ក្លឹប Army តាមបានស្មើដោយកីឡាករ Thanakorn Dangthong ។ ការប្រកួតស្ទើតែបញ្ចប់ទៅហើយ តែក្លឹប Army ហាក់គ្មានសំណាងដោយកីឡាករ Teerasil រកបានគ្រាប់បាល់ចុងក្រោយនៅនាទីទី  90+3 ជួយឲ្យក្លឹប Muangthong យកឈ្នះក្នុងការប្រកួតនេះ។

 

ប្រែសម្រួលដោយ៖រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត