សហព័ន្ធចំនួន ៣ទៀតត្រូវបានទទួលស្គាល់ ចំណែកវ៉ូស៊ូត្រូវធ្វើសន្និបាតឡើងវិញសិន

នូ មករា December 30, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសទទួលស្គាល់សហព័ន្ធកីឡាជាតិចំនួន៣ ជាសមាជិកពេញសិទ្ធិក្នុងក្របខណ្ឌកីឡាអូឡាំពិក និងក្របខណ្ឌកីឡាមិនអូឡាំពិកសម្រាប់អាណត្តិថ្មី២០១៧-២០២១។ សហព័ន្ធជាតិទាំង ៣នោះរួមមាន៖  ខេមរសហព័ន្ធកីឡាយូដូ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងសហព័ន្ធកីឡា ហោះហើរ ។ ចំពោះសហព័ន្ធកីឡាដែលពេលនេះកំពុងតែរុំព័ទ្ធដោយជម្លោះនោះពុំត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលស្គាល់ឡើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ទោសថា សហព័ន្ធកីឡាវូស៊ូដែល បានធ្វើមហាសន្និបាតកន្លងមកនេះគឺវាគ្រាន់តែជាមហាសន្និបាតមួយធ្វើឡើងបង្គ្រប់កិច្ចដើម្បីសុំការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាតែប៉ុណ្ណោះ ។ ជាគោលការណ៍ គ្រប់សហព័ន្ធដែលមានសុពលភាព និងគ្មានទំនាស់ផ្ទៃក្នុង ទើបក្រសួងអប់រំយុវជន និងកីឡាបានទម្លាក់ថវិកាសម្រាប់ការប្រកួត តែសហព័ន្ធវូស៊ូដែលពុំព្រមដោះស្រាយជម្លោះផ្ទៃក្នុងនោះការប្រកួតជើងឯកកន្លងមកគឺនាយកដ្ឋានអប់រំកាយ និង កីឡាជាអ្នករៀបចំ ។ ពេញមួយរដូវប្រកួតនោះក្នុងសហព័ន្ធនេះឈ្លោះគ្នារៀងរាល់ថ្ងៃពុំដែលខានឡើយ ។
លោកអគ្គលេខាធិការបន្តថាសហព័ន្ធនេះត្រូវតែបបួលគ្រូចាស់ៗមកបង្កើតជាគណៈកម្មការទ្រទ្រង់មួយដើម្បីបន្តនិរន្តរភាពរបស់សហព័ន្ធ ។ ក្នុងរយៈកាលអន្តរកាលនេះសហព័ន្ធត្រូវដោះស្រាយឲ្យបានចប់រួចរាល់នូវជម្លោះនានាដើម្បីឈានទៅធ្វើមហាសន្និបាតមួយដែលមានលក្ខណៈប្រជាធិបតេយ្យដោយមានការចូលរួមពីគ្រប់ក្លិបសមាគមទាំងអស់ដោយជៀសវាងឲ្យបាននូវរបៀបធ្វើមហាសន្និបាតតែក្លិបគ្នាឯងដូចកន្លងមក ៕
អត្ថបទ៖

មតិយោបល់