មណ្ឌលកីឡាហែលទឹក តេជោ សែន បើកសម្ពោធរសៀលនេះ
នូ មករា December 2, 2015
មណ្ឌលកីឡាហែលទឹក តេជោ សែន Techo Sen Swimming Center មានទីតាំងស្ថិតនៅខែកំពង់ចាម ដែលមជ្ឈមណ្ឌលកីឡាហែលទឹកអន្តរជាតិនេះ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ រសៀលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក)។
កាសាងសង់មណ្ឌលកីឡាហែលទឹកនេះឡើងគឺ ដើម្បីពង្រឹងគុណភាពផ្នែកកីឡាករហែលទឹកអោយមានសមត្ថភាពកាន់តែខ្ពស់។ មជ្ឈមណ្ឌលនេះ នឹងផ្តល់ឱកាសកាន់តែច្រើនឡើងដល់កីឡាករ កីឡាការិនីក្នុងការទទួលបានការហ្វឹកហាត់ជំនាញកីឡាហែលទឹកឲ្យកាន់តែងាយស្រួល សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា អាងហែលទឹកនេះគឺមានប្រវែង ៥០ ម៉ែត្រ ហើយជម្រៅទឹកពី១-២ ម៉ែត្រ ដែលបំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈសុវត្ថិភាពទំនើបៗស្របតាមច្បាប់និងការកំណត់របស់អន្តរជាតិ (Fédération Internationale de Natation (FINA)។
អត្ថបទ៖ រិទ្ធី
រូបថត៖ Samdech Hun Sen, Cambodian Prime Minister