NOCC បញ្ជូនមន្ត្រីចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំការប្រកួតកីឡា 18th Asian Games​ 2018

នូ មករា December 14, 2017


ភ្នំពេញ: កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានបញ្ជូនលោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាមន្រ្តីសម្របសម្រួល ចូលរួមកិច្ចប្រជុំនាយបេសកកម្មដើម្បីត្រៀមលក្ខណ:សម្រាប់ការប្រកួតកីឡាអាសុីលេីកទី១៨ (18th Asian Games) ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

លោក ញ៉ាន សុខវិសាល បានមានប្រសាសន៍ពីប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញថា នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាកីឡាអាស៊ី (OCA) បានសម្រេចកំណត់យក ៤០ប្រភេទកីឡា ក្រៅពីកិច្ចប្រជុំអំពីការរៀបចំបែបបទចូលរួមផ្សេងៗហើយនោះ ប្រតិភូទាំងអស់ដែលមកពី ៤៥ប្រទេសក្នុងតំបន់អាស៊ី ក៏បានទៅពិនិត្យទីកន្លែងប្រកួតមួយចំនួន និងកន្លែងស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីផងដែរ ដែលកន្លែងមួយចំនួនកំពុងស្ថិតក្រោមសាងសង់នៅឡើយ ហើយនឹងគ្រោងបញ្ចប់រួចរាល់មុនខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ថា កីឡាអាស៊ីលើកទី១៨ (18th Asian Games) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងចាកាតា និង ប៉ាឡេមបាង នៃប្រទេសឥណ្ឌូនេស៊ី ដោយពិធីបើកនឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ៕

អត្ថបទ: ប៉ាវ ឡុង ជីង

មតិយោបល់