Chelsea បានត្រឹមស្មើ Tottenham Hotspur ស្របពេលដែល Liverpool ឈ្នះ Swansea
នូ មករា November 30, 2015
ក្លឹបតោខៀវ Chelsea បានត្រឹមស្មើគ្នាជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane។ ក្លឹបទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមកនឹងមានឱកាសដូចគ្នាតែក្រុមទាំងពីរមិនមានសំណាងក្នុងការរកគ្រាប់បាល់នោះទេ។ ដោយលទ្ធផលស្មើគ្នានេះក្លឹប Tottenham Hotspur បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនដោយក្នុង ១៣ ប្រកួតមិនទាន់ចាញ់នោះទេ។
ចំណែកឯមួយគូរទៀតវិញក្លឹបហង្សក្រហម Liverpool បន្តឈ្នះក្នុងសប្តាហ៍ទី ១៤ នេះក្រោយទទួលបានជួយជម្នះទៅលើក្លឹប Swansea ក្នុងលទ្ធផល ១-០ ដោយការស៊ុតបញ្ជូលទីបាល់ពិ័យ ១១ ម៉ែត្ររបស់កីឡាករ Milner។ ការឈ្នះនេះជួយឲ្យក្លឹប Liverpool ឡើងទៅឈនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតារាងពិន្ទុ។
អត្ថបទ៖ រិទ្ធី
រូបភាព៖ Barclays Premier League