អបអរសាទរ! កីឡាករ កីឡាការិនីតេក្វាន់ដូកម្ពុជា ដណ្តើមបានមេដាយ ៣គ្រឿងក្នុងការប្រកួតអន្តរជាតិនៅកូរ៉េខាងត្បូង

នូ មករា December 7, 2017


ភ្នំពេញ៖ ក្រុមកីឡាតេក្វាន់ដូ WTF កម្ពុជា ទើបតែដណ្តើមមេដាយចំនួន ៣គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួត World Taekwondo Championship of the Ambassador`s Cup ប្រចាំឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក ជាតិ ខេមរា ដែលជាគ្រូបង្វឹកកម្ពុជាបានថ្លែងពីប្រទេសកូរ៉េមកថា ក្រុមកីឡាតេក្វាន់ដូកម្ពុជាដណ្តើមបានមេដាយ ៣គ្រឿងក្នុងនោះបានមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង។ ជ័យលាភីទាំង ៣គឺកីឡាការិនី ស៊ិន រចនា ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាមេគុនឯកត្តជននារីអាយុក្រោម ៣០ឆ្នាំ ខណៈដែលមេដាយមាសមួយទៀតបានទៅលើកីឡាករ ផល សុវណ្ណណាត់ ក្នុងវិញ្ញាសាមេគុនឯកត្តជនបុរស និងកីឡាករ ទួន ណាវុធ ដណ្តើមបានមេដាយប្រាក់ក្នុងវិញ្ញាសាមេគុនឯកត្តជនបុរសអាយុក្រោម ២៥ឆ្នាំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Taekwondo Championship of the Ambassador`s Cup ឆ្នាំ២០១៧ មានកីឡាករកីឡាការិនីចំនួន ៥២ នាក់ចូលរួមដែលមកពីបណ្តាប្រទេសចំនួន ២៥ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់