ក្លឹប BURIRAM UNITED ឈ្នះជើងឯក THAI PREMIER LEAGUE ជាលើកទី ៥ !!!
នូ មករា November 29, 2015
ក្លឹបកាពារដំណែងជើងឯក Buriram United បានបំបាក់ក្លឹប Bangkok Glass ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ដើម្បីឈ្នះជើងឯកលីកជាលើកទី ៥ របស់ខ្លួន។ ក្លឹប Buriram United ក្លាយជាជើងឯកលីកកំពូលនៃប្រទេសថៃ ទោះបីជាការប្រកួត Thai Premier League នៅសល់ ៣ ប្រកួតទៀតក៏ដោយ។
ការស៊ុតបញ្ជូលទីរបស់កីឡាករ Koravit Namwiset, Go Seul-Ki និងកីឡាករ Andres Tunez បានជួយឲ្យក្លឹប Buriram យកឈ្នះនៅកីឡដ្ឋាន Leo ទោះបីជាកីឡាករ ខ្សែបម្រើកណ្តាលរបស់ក្លឹប Bangkok Glass កីឡាករ Toti Rodriguez រកបានមួយគ្រាប់ក៏ដោយ។
នេះជាការឈ្នះ ៣ ដងជាប់គ្នារបស់ក្លឹបបាល់ទាត់ Buriram តាំងពីឆ្នាំ ២០១៣ មកនិងក្រោមការដឹកនាំរបស់លោក Alexandre Gama ដែលបានដឹកនាំក្លឹបឲ្យឈ្នះ ១៣ ប្រកួតជាប់គ្នាដើម្បីដាក់គម្លាតឲ្យកាន់តែឆ្ងាយពីដៃគូរប្រកួតប្រជែងក្លឹប Muangthong United ក្នុងរដូវកាលនេះ។
ក្លឹប Buriram គឺជាក្លឹបតែមួយគត់ដែលមិនទាន់ចាញ់ក្នុងការប្រកួតលីកនៅរដូវកាលនេះ ព្រមទាំងថ្មីៗនេះពួកគេក៏បានឈ្នះជើងឯក League Cup ផងដែរ។
ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព និង រូបភាព៖ Football Channel Asia & Buriram United