បាល់បោះជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ ចាប់ផ្តើមជាផ្លូវការនៅវិទ្យាល័យព្រះសុីសុវត្ថិ

នូ មករា December 2, 2017


ភ្នំពេញ៖ ការប្រកួតបាល់បោះជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំសម្រាប់ឆ្នាំ២០១៧ បានចាប់ផ្ដើមហើយនៅថ្ងៃទី២ ខែធ្នូនេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែធ្នូខាងមុខ ។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានអញ្ជើញចូលរួមបើកការប្រកួតប្រចាំឆ្នាំនេះនាវិទ្យាល័យព្រះសុីសុវត្ថិ ។ លោកកៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធបានរាយការណ៍ឲ្យដឹងថាការប្រកួតនេះមានក្រុមបាល់បោះចំនួន ១៨ក្រុមចូលរួមគឺបុរស ១២ក្រុម និងនារី ៦ក្រុម ។ សម្រាប់បុរសចែកចេញជា ៤ ពូល និងនារីចែកចេញជា ២ពូល ។
 ការប្រកួតសរុបមានចំនួន ៣០ប្រកួតគឺប្រកួតវិលជុំក្នុងពូលមាន ១៨ប្រកួតវគ្គជម្រុះ ១ភាគ៤ មាន ៤ប្រកួត, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របុរស-នារីមាន ៤ប្រកួត និងវគ្គផ្ដាច់ព្រ័ត្របុរស-នារីមាន ៤ប្រកួត ។ ចំណែកក្រុមដែលចូលរួមប្រកួតនោះគឺ៖ សហភាពយុវជនកម្ពុជាខេត្តសៀមរាបមានក្រុមបុរស-នារី, វិទ្យាល័យព្រះស៊ីសុវត្ថិ មានក្រុមបុរសមួយក្រុម, សាលាទួនហ្វា មានបុរសមួយក្រុម, វិទ្យាល័យព្រែកស្លែង មានបុរសមួយក្រុម-នារីមួយក្រុម, Blank បុរសមួយក្រុម, Volunteer Basketball Team បុរសមួយក្រុម, សាលារៀនពោធិ៍ចិនតុងទី១ នារីមួយក្រុម, អង្គការភាពញញឹមនៃកុមារ មានបុរសមួយក្រុម, វិទ្យាល័យហ៊ុន សែនតាខ្មៅបុរសមួយក្រុម, Alis នារីមួយក្រុម និងបុរសមួយក្រុម, សាលារៀនអន្តរទ្វីបអាមេរិកកាំងមានបុរសមួយក្រុម នារីមួយក្រុម, ហែបភីច័ន្ទតារានារីព្រែកថ្មី មាននារីមួយក្រុម និង Magic មានបុរសមួយក្រុម ។

នៅក្នុងការប្រកួតនេះក្រុមជើងឯកនឹងទទួលបានមេដាយមាស ១៥គ្រឿង ពាន ១ និងប្រាក់រង្វាន់ ១.៥០០.០០០រៀល លេខ ២បានមេដាយប្រាក់១៥គ្រឿងរង្វាន់ ១.០០០.០០០រៀល និងលេខ៣បានមេដាយសំរឹទ្ធ ១៥គ្រឿង និងរង្វាន់ ៥០០.០០០ រៀល ៕

អត្ថបទ៖ វ៉ាន្នី

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់