កម្មវិធីប្រណាំងរថយន្តFormula One កក្រើកបីទ្វីប ខែវិច្ឆិកា

គឹមហុក September 19, 2014


បន្ទាប់ពីការប្រណាំងរថយន្ត Formula One

ដំណាក់កាលទី16 នៅប្រទេសឥណ្ឌាបានបញ្ចប់ ទស្សនាវដ្តីកីឡា CamSports យើងខ្ញុំសូមលើកយកការប្រណាំង Formula One ដំណាក់កាលទី17 Abu Dhabi Grand Prix នៅកោះយ៉ាស (Yas Island) របស់ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី 1 ដល់ទី3 ខែ វិច្ឆិកា ឆ្នាំ 2013នេះមកបង្ហាញដល់អ្នកអានទាំងអស់។
Racing in Cambodiaកម្មវិធីនេះ ប្រណាំងវគ្គជម្រុះដើម្បីរើសអ្នកនៅមុខនៅថ្ងៃសៅរិ៍ទី02 ហើយប្រណាំងនៅថ្ងៃអាទិត្យទី03 វិច្ឆិកា 2013 វេលាម៉ោង8:00យប់​ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានពីទីលានប្រកួត៖
ទីលានឈ្មោះ                Yas Marina
ចាប់ផ្តើមប្រកួតនៅឆ្នាំ            2009
ប្រវែងជុំ                    5,554គីឡូម៉ែត្រ
ចំនួនជុំ                    55ជុំ
ចម្ងាយសរុប                305,355គីឡូម៉ែត្រ
រយៈពេលលឿនបំផុត            1ម៉ោង40នាទី 279វិនាទី ដោយកីឡាករ Vettel នាឆ្នាំ2009
កីឡាករដែលឈ្នះពានរង្វាន់ Abu Dhabi Grand Prix 4ឆ្នាំចុងក្រោយ ៖
2012 កីឡាករ Kimi Raikkonen សញ្ជាតិ ហ្វាំងឡង់ បើកបរឲ្យក្រុម Lotus-Renault
2011កីឡាករ Lewis Hamilton សញ្ជាតិ អង់គ្លេស បើកបរឲ្យក្រុម McLaren-Mercedes
2010កីឡាករ Sebastian Vettel សញ្ជាតិ អាល្លឺម៉ង់ដ៏បើកបរឲ្យក្រុម Red Bull-Renault
2009 កីឡាករ Sebastian Vettel សញ្ជាតិ អាល្លឺម៉ង់ដ៏បើកបរឲ្យក្រុម Red Bull-Renault

2/United States Grand Prix ថ្ងៃទី 15-17 ខែ វិច្ឆិកា ឆ្នាំ2013
United States Grand Prix គឺជាការប្រណាំងរថយន្ត Formula One ដំណាក់កាលទី 18 ដែលបាន​ធ្វើការ​ប្រណាំង​នៅ​សហរដ្ឋ​អាមេរិកលើទី​លានដែលទើបចាប់ផ្តើមប្រកួតបានតែ1ឆ្នាំប៉ុណ្ណោះកាលពីឆ្នាំ2012​។ ប្រណាំងវគ្គជម្រុះដើម្បី​រើស​អ្នកនៅមុខនៅថ្ងៃអាទិត្យទី16 ហើយប្រណាំងនៅថ្ងៃច័ន្ទទី17 ខែវិច្ឆិកា 2013 វេលាម៉ោង 01:00 យប់ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
ព័ត៌មានពីទីលានប្រកួត
ទីលានឈ្មោះ                Circuit Of The Americas
ចាប់ផ្តើមប្រកួតនៅឆ្នាំ            2012
ប្រវែងជុំ                    5,513គីឡូម៉ែត្រ
ចំនួនជុំ                    56ជុំ
ចម្ងាយសរុប                308,405គីឡូម៉ែត្រ
រយៈពេលលឿនបំផុត            1ម៉ោង39នាទី 347វិនាទី ដោយកីឡាករ Vettel នាឆ្នាំ2012
កីឡាករដែលឈ្នះនៅកម្មវិធីការប្រណាំង Formular One United States Grand Prix2012 កីឡាករ Lawis Hamilton សញ្ជាតិ អង់គ្លេស បើកបរឲ្យក្រុម McLaren៕

3/Brazilian Grand Prix ថ្ងៃទី 22-24 ខែ វិច្ឆិកា ឆ្នាំ2013
Brazilian Grand Prix គឺជាការប្រណាំរថយន្ត Formula One ដំណាក់កាលទី 19 និងជាផ្លូវចុងក្រោយនៃការប្រណាំរថយន្ត Formula One នាឆ្នាំនេះផងដែរ។ កម្មវិធី Brazilian f1 cars updatesGrand Prix នេះគឺជាការប្រណាំងរថយន្ត Formula One ដែលនឹងធ្វើការប្រណាំងនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល
វគ្គជំម្រុះយកអ្នកនាំមុខគេនៅថ្ងៃសៅរិ៍16 ហើយប្រណាំងនៅអាទិត្យ17 វិច្ឆិកា 2013 ត្រូវ ម៉ោង11យប់ម៉ោងនៅ​ព្រះ​រាជា​ណាចក្រកម្ពុជា។
ព័ត៌មានពីទីលានប្រកួត
ទីលានឈ្មោះ            Autodromo Jose Carlos Pace
ចាប់ផ្តើមប្រកួតនៅឆ្នាំ        1973
ប្រវែងជុំ                4,309គីឡូម៉ែត្រ
ចំនួនជុំ                71ជុំ
ចម្ងាយសរុប            305,909គីឡូម៉ែត្រ
រយៈពេលលឿនបំផុត        1ម៉ោង11នាទី 473វិនាទី ដោយកីឡាករ Montoya នាឆ្នាំ2004
កីឡាករដែលធ្លាប់ឈ្នះ Brazilian Grand Prix នេះច្រើនជាងគេ គឺ កីឡាករ សញ្ជាតិ អេស្ប៉ាញ លោក Michael Schumacher 4ដងគឺឆ្នាំ1994, 1995, 2000, 2002។
កីឡាករដែលឈ្នះ Brazilian Grand Prix 5 ឆ្នាំ​ចុងក្រោយ៖
2012 កីឡាករ Button សញ្ជាតិ អង់គ្លេស បើកបរឲ្យក្រុម McLaren
2011កីឡាករ Webber សញ្ជាតិ អូស្រ្តាលី បើកបរឲ្យក្រុម Red Bull
201០កីឡាករ Vettel សញ្ជាតិ អាល្លឺម៉ង់ដ៏ បើកបរឲ្យក្រុម Red Bull
2009កីឡាករ Webber សញ្ជាតិ អូស្រ្តាលី បើកបរឲ្យក្រុម Red Bull
2008 កីឡាករ Massa សញ្ជាតិ ប្រេស៊ីល បើកបរឲ្យក្រុម Ferrari៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត