ក្លឹប Guangzhou Evergrande ជាក្លឹបតំណាងអោយតំបន់អាស៊ីក្នុងការប្រកួតពាន់រង្វាន់ FIFA Club World Cup

គឹមហុក November 27, 2015


ក្លឹប Guangzhou Evergrande ទើបទទួលបានជើងឯកក្លឹប ប្រចាំតំបន់អាស៊ីទាំងមូលគឺពាន់រង្វាន់ AFC Champion League ក្រោយយកឈ្នះក្រុម Al Ahli របស់ប្រទេសអារ៉ាប់រួម (UAE)។ កាលពីប្រកួតផ្តាច់ព្រ័ត្រជើងទី១ ក្លឹបទាំងពីរបានត្រឹមស្មើ ០ទល់នឹង០តែប៉ុណ្ណោះ  ក្នុងទឹកដីប្រទេសអារ៉ាប់រួម (UAE)។ ចំណែកឯជើងទីពីរដែលលេងនៅកីឡដ្ឋាន Tianhe Sport Center នៅក្នុងប្រទេសចិនដែលជាទឹកដីរបស់ក្លឹប Guangzhou Evergrande ក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ១ទល់នឹង០។ ដូច្នេះសរុបទាំងពីរជើងក្រុម Guangzhou Evergrande បានយកជ័យជំនះលើក្រុម Al Ahli ១ទល់នឹង០ ដែលលទ្ធផលនេះបានធ្វើអោយក្លឹបមកពីប្រទេសចិនមួយនេះជាម្ចាស់ជើងឯកពាន់រង្វាន់ AFC Champion League 2015 និងជាក្រុមដែលមានឈ្មោះទៅលេងក្នុងពាន់រង្វាន់ FIFA Club World Cup Japan 2015 ផងដែរ។

គួរបញ្ជាក់ផងដែរ FIFA Club World Cup គឺជាពាន់រង្វាន់ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជប៉ុន។ ហើយក្លឹបដែលចូលរួមសុទ្ធសឹងតែជាក្លឹបខ្លាំងដែលតំណាងអោយទ្វីបនីមួយៗ ជុំវិញពិភពលោក។

ក្លឹបដែលនឹងចូលរួមក្នុងពាន់រង្វាន់ FIFA Club World Cup Japan 2015 រួមមាន៖

  • ក្លឹប Auckland City FC (New Zealand) តំណាងអោយ ទ្វីបអូសេអានី(Oceania) ដែលបានឈ្នះពាន់រង្វាន់ OFC Champions League។
  • ក្លឹប Club America (Mexico) តំណាងអោយ ទ្វីបអាមេរិចខាងជើង និងកណ្ដាល(CONCACAF) ដែលបានឈ្នះពាន់រង្វាន់ CONCACAF Champions League។
  • ក្លឹប FC Barcelona (Spain) តំណាងអោយ ទ្វីបអឺរ៉ុប(Europe) ដែលបានឈ្នះពាន់រង្វាន់ UEFA Champions League។
  • ក្លឹប River Plate (Argentina) តំណាងអោយ ទ្វីបអាមេរិចឡាទីន(South America) ដែលបានឈ្នះពាន់រង្វាន់ CONMEBOL Libertadores Cup។
  • ក្លឹប TP Mazembe (Congo) តំណាងអោយ ទ្វីបអាហ្រ្វីក(Africa) ដែលបានឈ្នះពាន់រង្វាន់ CAF Champions League។
  • ក្លឹប Guangzhou Evergrande (China) តំណាងអោយ ទ្វីបអាស៊ី (Asia) ដែលបានឈ្នះពាន់រង្វាន់ AFC Champions League។
  • ក្លឹបជើងឯកលីកកំពូលរបស់ជប៉ុន(នឹងរកឃើញនៅថ្ងៃទី៥ខែមិថុនា) ដែលជាម្ចាស់ផ្ទះផ្ទាល់។

FIFA Club World Cup Japan 2015

 

ប្រភព៖ JFA.jp
ប្រែសំរួល៖ គឹមហុក

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត