កីឡាករ Novak Djokovic ក្លាយជាជើងឯក Barclays ATP World Tour Finals ឆ្នាំនេះ

លី រិទ្ធី November 23, 2015


ការប្រកួតកម្មវិធី ATP World Tour Finals 2015 ឬលោកអ្នកដែលនិយមកីឡា តេន្នីសដឹងថា Barclays ATP World Tour Finals ដែលមានការឧបត្ថម្ភធំពី Barclay នោះនឹងចាប់ផ្តើុមនៅថ្ងៃទី ១៥ វិចិ្ឆកា ស្អែកនេះ និងគ្រោងបញ្ចប់នៅថ្ងៃទី ២២ វិចិ្ឆកា 2015។ ការប្រកួតនេះជាការប្រកួតសម្រាប់បុរសដែលគេជ្រើសរើសកីឡាករ ៨ រូបដែលមានពិន្ទុច្រើនជាងគេក្នុងឆ្នាំមកប្រកួតដើម្បីរកជើងឯក។ ការប្រកួតក្នុងឆ្នាំនឹងធ្វើឡើងនៅទីលាន O2 Arena ក្នុងទីក្រុង ឡង់ នៃចក្រភពអង់គ្លេស។ ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺមានចំនួន $7,000,000 គួរបញ្ជាក់ផងដែរថាការប្រកួតនេះជាការប្រកួតបិទរដូវកាលផងដែរ។

ក្រោយការប្រកួតអស់រយៈពេលជាមួយសប្តាហ៍នេះទីបំផុតយើងបានរកឃើញជើងឯកឆ្នាំនេះគឺកីឡាករលំដាប់លេខ ១ ពិភពលោក សញ្ជាតិសេប៊ី Novak Djokovic ក្រោយយកឈ្នះទៅលើកីឡាករ Roger Federer ក្នុងលទ្ធផល ៦-៤ និង ៦-៣។ នេះជាជើងឯក ៤ ឆ្នាំចាប់គ្នារបស់កីឡាករលំដាប់លេខ ១ រូបនេះ។​ កីឡាករ Novak Djokovic ក្លាយជាកីឡាករដំបូងគេនៅក្នុងការប្រកួត Barclays ATP World Tour Final ដែលឈ្នះជើងឯក ៤ សម័យជាប់គ្នា និងបញ្ចប់រដូវកាលទៅក្នុងលទ្ធផល ៨២-៦ ឆ្នាំនេះ។

11215699_943670532373640_5217712106951227009_n

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ ATP World Tour

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត