Thai League Cup នឹងរកឃើញជើងឯកនៅថ្ងៃនេះ ហើយជាក្លឹបតំណាងដែលចូលរួម TMCC

គឹមហុក November 21, 2015


Thai League Cup គឺជាកម្មវិធីប្រកួតបាល់ទាត់ជម្រុះមួយនៅប្រទេសថៃ។ ការប្រកួតមួយចំនួនលេងតែមួយប្រកួតនោះទេ សម្រាប់ប្រកួតផ្សេងទៀតលេងពីរជើង។ សម្រាប់ការប្រកួត Thai League Cup 2015 ចាប់ផ្តើមឡើងតាំងពីរថ្ងៃទី ៣១ មករា ២០១៥ កន្លងទៅ។ ការប្រកួត Thai League Cup ត្រូវបានដាក់បញ្ជូលវិញក្រោយអវត្តមានរយៈពេល ១០ ឆ្នាំ។ សម្រាប់ការប្រកួត Thai League Cup គឺត្រូវបានឧត្ថម្ភដោយក្រុមហ៊ុន Toyota ដោយបានដាក់ឈ្មោះថា Toyota League Cup។ សម្រាប់ប្រាក់រង្វាន់សរុវគឺ ៥លានបាត និងជើងឯករងនឹងទទួលបាន ១ លានបាត។ នៅក្នុងកម្មវិធីផងដែរក្រុមដែលប្រកួតមិនមែនទទួលបានតែប្រាក់រង្វាន់នោះទេ សម្រាប់ក្រុមដែលឈ្នះ fair play នឹងទទួលបានរថយន្តHilux Vigo។ ចំណែកឯកីឡាករដែលទទួលបាន MVP នឹងទទួលបាន Toyota Camry Hybrid។ ឆ្នាំនេះក្រុមពីរដែលនឹងត្រូវប្រកួតដណ្តើមជើងឯកនោះគឺក្រុម Sisaket នឹងត្រូវជួបប្រកួតជាមួយក្រុម Buriram United នៅទីក្រុង បាងកក។ សម្រាប់ឆ្នាំនេះផងដែរក្រុមដែលទទួលបានជើងឯក Toyota League Cup នឹងមានសិទ្ធទៅលេងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Toyota Mekong Club Championship 2015។

toyota-thai-league-cup

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត