ក្លឹប Yangon united ទិញខ្សែប្រយុទ្ធថ្មី ដើម្បីត្រៀមប្រកួត Toyota Mekong Club Championship

គឹមហុក November 21, 2015


ក្លឹបជើងឯកនៃប្រទេសមីយ៉ាន់ម៉ា Yangon United បានទិញយកអតីតខ្សែប្រយុទ្ធរបស់ Corinthians កីឡាករ Edison Dos Santos។ កីឡាកររូបនេះចេញពីក្រុមយុវជនរបស់ SC Corinthians មុននឹងកីឡាកររូបនេះមកដល់ប្រទេសមីយ៉ានម៉ា Edison លេងឲ្យក្លឹបនៅប្រទេសកូរ៉េខាងត្បូង Seoul E-Land FC ដោយរកបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ ដងក្នុងការខ្ចីជើងពី XV de Piracicaba។ ក្រោយសម្រេចចុះកុងត្រាជាមួយក្លឹប Yangon United រួចកីឡាកររូបនេះបាននិយាយថា៖ “ខ្ញុំដឹងពីភាពជោគជ័យរបស់ក្លឹប Yangon United FC ហើយក្លឹបនេះគឺជាក្លឹបដែលល្បីនៅក្នុងប្រទេសមីយ៉ានម៉ា ព្រមទាំងអ្នកចាត់ការរបស់ខ្ញុំបានប្រាប់ពីស្ថានភាពរបស់កីឡាករសញ្ជាតិប្រ៊េលស៊ីនៅទីនេះ ទាំងនេះជាហេតុផលដែលខ្ញុំព្រមចូលរួមជាមួយក្លឹប Yangon United.៕” កីឡាករ Edinson ក្លាយជាកីឡាករបរទេសតែមួយរូបគត់ដែលនឹងលេងឲ្យក្លឹប Yangon ក្នុងការប្រកួតពានរង្វាន់Mekong Club Championship ដោយសារតែកីឡាករបរទេស ៤ រូបរបស់ក្លឹបនេះ ក៏ដូចជាកីឡាករខ្សែប្រយុទ្ធ Cezar Augusto បានចាកចេញពីក្លឹប។ ក្លឹប Yangon United ទើបតែតែងតាំងលោក Emerson Alcântara សញ្ជាតិ ទីម័រ ជាគ្រូបង្គោលថ្មីរបស់ក្លឹប។ ក្លឹបYangon នឹងត្រូវប្រកួតជាមួយក្លឹប Lao Toyota FC នៅកីឡដ្ឋាន Thuwunna YTC នៅថ្ងៃទី ២២ វិចិ្ឆការ ក្នុងការប្រកួតជុំដំបូងនៃពានរង្វាន់ Mekong Club Championship។

Edison Dos Santos with Yangon United

 

អត្ថបទ៖ រិទ្ធី
ប្រភព៖ FootballChannel.Asia

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត