វីរកីឡាការិនីប៉េតង់ កែ ឡេង បង្ហាញជំនឿចិត្តថា អាចការពារតំណែងមេដាយមាសពិភពលោកបាន!

នូ មករា October 17, 2017


ភ្នំពេញ៖ ជាង១ខែទៅហើយដែលម្ចាស់មេដាយមាសពិភពលោក អ្នកស្រីកែ ឡេង បានប្រឹងប្រែធ្វើការហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមដើម្បីត្រៀមខ្លួនសម្រាប់ការចេញទៅប្រកួតកីឡាប៉េតង់ (ប៊ូល) ជ្រើសរើសជើងឯកពិភពលោកផ្នែកនារី ឆ្នាំ២០១៧ នៅសាធារណរដ្ឋប្រជាមានិតចិន នាដើមខែវិច្ឆិកាខាងមុខនេះ ខណៈដែលអ្នកស្រីបានប្ដេជ្ញាថានឹងការពារមេដាយមាសពិភពលោក ២ជំនាន់របស់ខ្លួន។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលចិនធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី៨-១១ ខែវិច្ឆិកាខាងមុខ ដោយមានអត្តពលិកលើពិភពលោកប្រមាណជាង ៥០ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានកីឡាការិនីកម្ពុជា ៤រូបផងដែរ គឺមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនីវ័យក្មេង ស្រ៊ាង សុរ៉ាឃីម។
 វីរកីឡាការិនីប៉េតង់កម្ពុជារូបនេះបានមានប្រសាសន៍ថា៖ «មហិច្ឆតានេះ គឺធ្វើឡើងដើម្បីជាតិ គឺធ្វើម៉េចខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីរកមេដាយមកជូនជាតិកម្ពុជា»។
គួររំលឹកថា វីរកីឡាការិនីកែ ឡេង ក៏ទើបតែដណ្តើមបានមេដាយមាសនៅក្នុងវិញ្ញាសាប៉េតង់វាយគូនារី ក្នុងព្រឹត្តិការណ៍សុីហ្គេមនៅប្រទេសម៉ាឡេសុីកាលពីពេលថ្មីៗនេះផងដែរ បន្ទាប់ពីបានរួមគ្នាជាមួយវីរកីឡាការិនីអ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសប៉េតង់ពិភពលោកដែរនោះ ដើម្បីផ្តួលក្រុមជើងខ្លាំងរបស់ថៃនៅវគ្គផ្តាច់ព្រ័ត្ររួចមក ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត