លោកវ៉ាត់ ចំរើន៖ អ្នកសារព័ត៌មានត្រូវយល់ដឹងឱ្យច្បាស់ពីបច្ចេកទេសក្នុងវិស័យកីឡា

នូ មករា October 13, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាលរដ្ឋបាលកីឡាស្ដីពី «អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា» ថា អ្នកសារព័ត៌មានត្រូវយល់ដឹងឱ្យច្បាស់ពីបច្ចេកទេសក្នុងកីឡា ខណៈដែលលោកយល់ឃើញថាសព្វថ្ងៃអ្នកសារព័ត៌មានកីឡាមានការរីកចម្រើនច្រើនខ្លាំងប៉ុន្តែការយល់ដឹងផ្នែកកីឡានៅមានកម្រិតខ្សោយនៅឡើយ ។

លោកបានបន្តថា៖ «ក្នុងនាមយើងជាអ្នកសារព័ត៌មានកីឡា នៅពេលដែលសំភាសន៍គ្រូបង្វឹកឬកីឡាអត្តពលិកមុនពេលប្រកួតនោះយើងមិនត្រូវចោទសំនួរទៅលើអារម្មណ៍នោះឡើយ ព្រោះការសួរសំនួរបែបនេះមិនមែនជាអ្នកសារព័ត៌មានកីឡាអាជីពឡើយ ។ អ្នកព័ត៌មានកីឡាដែលអាជីព គឺត្រូវចោទសំនួរ សួរអំពីបច្ចេកទេស កម្លាំង និង យុទ្ធសាស្ត្រក្នុងពេលប្រកួត ដែលទាំងនេះគឺជាចំណុចដែលយើងត្រូវសួរ។ លោកបានបន្ថែមថា ព័ត៌មានកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំផុសការផ្សព្វផ្សាយតាមរយៈសហព័ន្ធកីឡាជាតិប្រកបដោយវិជ្ជាជីវៈស្របតាមភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្នដើម្បីរួមចំណែកឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហេតុនេះ បុគ្គលិកសារព័ត៌មាន ត្រូវស្វែងយល់បន្ថែមពីបច្ចេកទេសកីឡាដើម្បីសំណេរជាអត្ថបទប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រឹមត្រូវ។


គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ គឺធ្វើឡើង ៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែតុលានេះ ដោយមានការចូលរួមពីសិក្ខាកាមដែលតំណាងសហព័ន្ធកីឡាជាតិ និងតំណាងអង្គភាពសារព័ត៌មានប្រមាណជាង ៦០នាក់។ ក្នុងនោះក៏មានគ្រូឧទ្ទេសសំខាន់ៗ ដើម្បីធ្វើបទបង្ហាញផងដែរ ដូចជាលោក វ៉ាត់ ចំរើន, លោក ជា ច័ន្ទបូរិបូរណ៍ និងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ជាដើម៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត