អត្តពលិកចំបាប់វ័យក្មេង ១០ នាក់ហ្វឹកហាត់ត្រៀមដណ្តើមសិទ្ធិទៅប្រកួតនៅអាហ្សង់ទីន

នូ មករា October 12, 2017


ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការធ្វើតេស្តជម្រុះក្នុងចំណោមអត្តពលិកជាង ៣០នាក់ដែលមកពីខេត្តកណ្ដាល កំពង់ធំ កំពងឆ្នាំង និងតាកែវ នៅដំណាក់កាលទី១រួចមក សហព័ន្ធកីឡាចំបាប់កម្ពុជា បានរកឃើញអ្នកមានពេទកោស្យ ១០នាក់ដើម្បីត្រៀមធ្វើតេស្តនៅដំណាក់កាលទី២ មុនការប្រកួតយុវជនអូឡាំពិក នៅប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ២០១៨ឈានចូលមកដល់។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាលោក ធិន វិចិត្របានមានប្រសាសន៍ថា៖ «អ្នកជាប់តេស្តទាំង ១០ នាក់នេះនឹងត្រូវដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលរបស់យើងចំនួន ៣ ខែត្រៀមការប្រកួតធ្វើតេស្តដំណាក់កាលទី២ ទៅតាមការកំណត់របស់ IOC ដើម្បីយកអ្នកមានសមត្ថភាពត្រឹម ២ នាក់ប៉ុណ្ណោះ សម្រាប់ដាក់ឲ្យទៅចូលរួមការប្រកួតយុវជនអូឡាំពិក នៅឆ្នាំ២០១៨»។ លោកបានបន្ថែមថា៖ «តាមពិតយើងក៏មានក្រុមយុវជនថ្នាលដែលកំពុងប្រមូលផ្តុំក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមស៊ីហ្គេម នៅឆ្នាំ២០២៣ ផងដែរ ប៉ុន្តែការសម្រិតសម្រាំងរកយុវជនដែលមានសមត្ថភាពត្រៀមទៅយុវជនអូឡាំពិកនេះយើងត្រូវតែធ្វើព្រោះក្រុមយុវជនមកពីតាមខេត្តខ្លះអាចមានសមត្ថភាពល្អជាងក្រុមយុវជនថ្នាលរបស់យើងក៏ថាបាន។ ម្យ៉ាងទៀត ក្រុមយុវជនថ្នាលរបស់យើងមួយចំនួន ក៏មានអាយុលើសផងដែរ ព្រោះការប្រកួតយុវជនអូឡាំពិកនេះ គេកំណត់យកអ្នកកើតនៅឆ្នាំ២០០២ និងឆ្នាំ២០០៣តែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា ការប្រកួតធ្វើតេស្តនេះ គឺត្រូវបានធ្វើឡើងទៅតាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិក (IOC) បានដាក់ឲ្យតាមរយៈ NOCC ៕ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត