រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ថវិកាដល់កីឡាការិនីពេលសម្រាលកូនចាប់ពីឆ្នាំក្រោយទៅ

នូ មករា October 11, 2017


ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅក្នុងពិធីសំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នេះថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនូវកញ្ចប់ថវិកាពិសេសមួយដើម្បីផ្តល់ជូនកីឡាការិនីកម្ពុជានៅពេលដែលពួកគេសម្រាលកូនដោយម្នាក់ៗនឹងទទួលបានថវិកាចំនួន ៤០មុឺនរៀល ហើយសម្រាប់កូនភ្លោះនឹងទទួលបាន ៨០មុឺនរៀល ព្រមទាំង ១លាន ២សែន សម្រាប់កូនភ្លោះបីនាក់ ដែលថវិកានេះនឹងចាប់ផ្តើមផ្តល់ជូនចាប់ពីឆ្នាំ២០១៨ តទៅ ។

ជាងនេះទៅទៀត សម្តេចបានបន្ថែមថា កីឡាករ កីឡាការិនីទាំងអស់ដែលមានចំនួនប្រមាណជា ៥ពាន់នាក់ក៏នឹងទទួលបានសិទ្ធិជិះរថយន្តក្រុងដោយមិនគិតថ្លៃផងដែរដើម្បីកាត់បន្ថយការចំណាយលើថ្លៃធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ ខណៈដែលនៅពេលរងរបួស ឬមានបញ្ហាសុខភាព ពួកគេក៏អាចទទួលបានសេវាកម្មសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃថែមទៀតតាមរយៈមូលនិធិសមធម៌ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ៖ មករា​

មតិយោបល់