NOCC បើកវគ្គរដ្ឋបាលកីឡាស្ដីពី អភិបាលកិច្ចល្អ គណនេយ្យភាព និងព័ត៌មានកីឡា

នូ មករា October 11, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គសិក្សាមួយរយៈពេល ៣ថ្ងៃពីថ្ងៃទី១១ ដល់ទី១៣ ខែតុលា ដោយមានការចូលរួមពីបណ្ដាអ្នកយកពត៌មានកីឡា និងមន្ត្រីរបស់សហព័ន្ធជាតិនានាប្រមាណ ៦០នាក់ ។ វគ្គនេះឧទ្ទេសនាមដោយឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលធ្វើបទបង្ហាញពីអភិបាលកិច្ចល្អក្នុងសហព័ន្ធកីឡាជាតិ ភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា បច្ចេកទេស ទ្រឹស្ដីកីឡា គោលការណ៍ហិរញ្ញប្បទានដល់សហព័ន្ធកីឡាជាតិ ក៏ដូចជានីតិវិធី និងយន្ដការគ្រប់គ្រងហិរញ្ញវត្ថុក្នុងសហព័ន្ធកីឡាជាតិ ព្រមទាំងយន្តការគ្រប់គ្រងសាច់ប្រាក់ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងពត៌មានក៏នឹងធ្វើបទបង្ហាញពីក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារពត៌មាន  ខណៈដែលលោកវេជ្ជបណ្ឌិតស្ដើង ជា ដែលជាប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងធ្វើបទបង្ហាញពីការប្រើប្រាស់ និងការហាមឃាត់សារធាតុដូពីង (Doping) ក្នុងវិស័យកីឡា ។ ចំណែកលោកបណ្ឌិតសភាចារ្យច័ន្ទ សំណព្វ នឹងធ្វើបទបង្ហាញពីការប្រើប្រាស់ភាសាខ្មែរក្នុងសំណេរឲ្យបានត្រឹមត្រូវ ។

ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ក្នុងពីធីចាប់ផ្ដើមវគ្គថា ខណៈដែលវិស័យកីឡាកំពុងតែមានការរីកចម្រើននោះ វិធីសាស្ត្រដឹកនាំ និងគ្រប់គ្រងកីឡាត្រូវតែមានភាពច្បាស់លាស់ ជាមួយគ្នានេះអ្នកពត៌មានត្រូវតែមានចំណេះដឹងពីកីឡាដើម្បីតម្រង់ទិស និងធ្វើឲ្យគុណភាពជំនាញកាន់តែមានកម្រិតខ្ពស់ ។ ហេតុនេះហើយទើបវគ្គសិក្សានេះនឹងអាចជួយផ្តល់នូវគំនិត រួមទាំងយន្តការណ៍ថ្មីបន្ថែមទៀតស្របទៅតាមការវិវិត្តន៍នៃសម័យកាលបច្ចុប្បន្ននេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត