ជ័យលាភីកីឡាកាយវប្បកម្មពិភពលោកទាំង ៣រូបនឹងទទួលបានការដង្ហែរអបអរជុំវិញរាជធានីភ្នំពេញនៅថ្ងៃស្អែក

នូ មករា October 10, 2017


ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីទទួលម្ចាស់មេដាយមាសពិភពលោកកីឡាបង្អួតសាច់ដុំ ឬហៅថា កីឡាកាយវប្បកម្ម ដែលបានប្រឹងប្រែងប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកលើកទី៩ ឬ WBPF World Bodybuilding & Physique Sports Championships ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក 9th WBPF World Bodybuilding & Physique Sports Championships បានប្រព្រឹត្តទៅនៅទីក្រុងអ៊ូឡានបាទ័រ ប្រទេសម៉ុងហ្គោលី ដោយបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា និងមានជាង ៧០ប្រទេសចូលរួម។ ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករ ៣រូបឲ្យចូលរួមដែលមានដូចជាកីឡាករ តឹក ប៊ុនវី, សំបូរ ណាន និងកីឡាករ ណុំ សុបិន្ត។ ជាលទ្ធផល កីឡាករទាំង៣រូប របស់កម្ពុជាសុទ្ធតែទទួលបានមេដាយទាំងអស់ពោលគឺមាន មាស ប្រាក់ និង សំរឹទ្ធ។ យោងតាមការគ្រោងទុកក្បួនដង្ហែរនឹងអមដោយម៉ូតូសុីរ៉ែន ១២ គ្រឿងរួចធ្វើដំណើរតាមដងវិថីសំខាន់ៗមួយចំនួនជុំវិញរាជធានីភ្នំពេញ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត