ទ្រីយ៉ាត្លុង រក្សាក្បាលម៉ាសុីនដឹកនាំ និងកំណត់ផែនការត្រៀមការប្រកួតកម្រិតទ្វីប

នូ មករា October 9, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី២ឆ្នាំ២០១៣-២០១៧ ហើយ និងបានជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិថ្មីឆ្នាំ២០១៧-២០២១ ។ គួរបញ្ជាក់ថា ទ្រីយ៉ាត្លុងជាកីឡាមួយប្រភេទដែលមានកីឡា ៣ប្រភេទបញ្ចូលគ្នាដែលតាមស្ដង់ដារអន្តរជាតិ កីឡានេះចាប់ផ្ដើមដោយការហែលទឹកចម្ងាយ ១.៥០០ម៉ែត្រ បន្ទាប់មកជិះកង់ ៤០គីឡូម៉ែត្រ និងបញ្ចប់ដោយរត់ ១០គីឡូម៉ែត្រ។
លោកងិន សុខបញ្ញា ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឡើងអានរបាយការណ៍សកម្មភាពការងារក្នុងអាណត្តិកន្លងមកព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិកន្លងមក ហើយអង្គមហាសន្និបាតទាំងមូលបានឯកភាពគ្នាលើរបាយការណ៍ទាំងនេះ ។

សម្រាប់ផែនការក្នុងអាណត្តិថ្មីវិញសហព័ន្ធនឹងបញ្ចូលកីឡាករ-កីឡាការិនីថ្នាលទៅក្នុងក្រុមជម្រើសជាតិថ្នាលឆ្នាំ២០១៨ ឲ្យបានចំនួន១០នាក់ ព្រមទាំងស្នើសុំទៅក្រសួងអប់រំយុវជន និងកីឡាបន្ថែមកីឡាជម្រើសជាតិឈុតធំពី ៦រូបទៅ ១២រូបផងដែរ ដើម្បីបង្កើនការដណ្ដើមមេដាយពីការប្រកួតនៅក្រៅប្រទេសឲ្យបានច្រើនពិសេសការប្រកួតកីឡាស៊ីហ្គេម Asian Cup និង Asian Championship ។

សហព័ន្ធក៏បង្ហាញពីការប្ដេជ្ញាចិត្តស្វែងរកដៃគូឧបត្ថម្ភពីផ្នែកឯកជនដើម្បីឧបត្ថម្ភ និងបំប៉នដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ។ ចំពោះសមាជិកប្រតិបត្តិអាណត្តិថ្មីចំនួន ៩រូបដែលបានជាប់ឆ្នោតនោះមានលោកឧកញ៉ាគង់ រិទ្ធីជព្វ ត្រូវបានទទួលការគាំទ្រជាប្រធានសហព័ន្ធអាណត្តិថ្មីទៀត ។ លោកស្រីម៉ក់ វណ្ណស៊ីថា ជាអនុប្រធានទី១, លោកស្រីហួត ចាន់ធានី ជាអនុប្រធានទី២, លោកងិន សុខបញ្ញា ជាអគ្គលេខាធិការសហព័ន្ធមួយអាណត្តិទៀត ។ កញ្ញាញ៉ែម សុភា ជាអគ្គលេខាធិការរង, កញ្ញាកាង ណុចបវរ ជាអគ្គហេរញ្ញិក ចំណែកលោកមាស សារ៉េត, អ្នកស្រីសូ រ៉ាន់ដេត និងអ្នកស្រីបេង ប៊ុននេត ជាសមាជិកប្រតិបត្តិ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត