ក្រុមអត្តពលិកកីឡាសិស្សមធ្យមសិក្សាខេត្តជិតខាងប្រមូលមេដាយអស់ពីម្ចាស់ផ្ទះកំពង់ចាម

នូ មករា October 6, 2017


ភ្នំពេញ៖ នេះអាចបញ្ជាក់ឱ្យឃើញថាខេត្តកំពង់ចាមនៅខ្សោយខ្លាំងណាស់ខាងផ្នែកកីឡា ខណៈដែលខេត្តជិតខាងមួយចំនួនទៀតបានប្រមូលមេដាយអស់ពីម្ចាស់ផ្ទះ ដោយទុកតែមេដាយសំរឹទ្ធ ១គ្រឿងឱ្យតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកទូទាំងប្រទេស ឆ្នាំ២០១៧ ដែលបានបញ្ចប់កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ។
ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមប្រកួតពីថ្ងៃទី២៦ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៥ ខែតុលានេះ តែកម្មវិធីបានផ្លាស់ប្ដូរចប់មុនការកំណត់ដោយប្រភេទកីឡាទាំង ៦ប្រភេទ គឺមានកីឡាករបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ វាយកូនឃ្លីលើតុ និងកីឡាអត្តពលកម្ម បានបញ្ចប់មុនការកំណត់។ សូមបញ្ជាក់ថា ក្រុមអត្តពលិកសិស្សមធ្យមសិក្សាខេត្តកំពង់ចាមដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ពោលគឺចាញ់ក្រុមអត្តពលិកមកពីខេត្តទល់ដែន គឺខេត្តឧត្តរមានជ័យ ដែលពួកគេទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោម ២៥ខេត្ត-ក្រុង ក្រោយដណ្ដើមបានមេដាយមាស៣ និងប្រាក់ ៣ ។
ជាលទ្ធផលសរុប ក្រុមអត្តពលិកឈ្នះមេដាយច្រើនជាងគេដោយឈរលេខ១ ក្នុងតារាងមេដាយ គឺបានទៅក្រុមសិស្សមធ្យមសិក្សារាជធានីភ្នំពេញ ដែលដណ្ដើមបានមេដាយមាស ១០ ប្រាក់ ៣ និងសំរឺទ្ធ២ គ្រាដែលក្រុមអត្តពលិកមកពីខេត្តឧត្តរមានជ័យឈរលេខ២ មានមេដាយមាស៣ និងប្រាក់ ៣ ហើយក្រុមអត្តពលិកខេត្តសៀមរាប ឈរលេខ៣ ក្រោយដណ្ដើមបានមេដាយមាស៣ ប្រាក់ ២ និងសំរឹទ្ធ ៤ ។
តែគួរឲ្យស្ដាយបំផុត ក្រុមអត្តពលិកខេត្តកំពង់ចាម ដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿង បានឈរដល់ទៅចំណត់ថ្នាក់លេខ១៧ ឯណោះ ។ ក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឲ្យថ្នាក់ដឹកនាំខេត្តនីមួយៗ ជាពិសេសម្ចាស់ផ្ទះខេត្តកំពង់ចាម ត្រូវធ្វើយ៉ាងមិចចូលរួមបំផុសការលេងកីឡា និងសហការជាមួយសហព័ន្ធកីឡាជំនាញ ដើម្បីរួមចំណែកក្នុងផែនការស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា ៕
ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត