សម្តេចស ខេង៖ ប៉េតង់ត្រូវតែឈានមុខគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៣!

នូ មករា October 5, 2017


ភ្នំពេញ៖ ក្នុងគោលដៅដើម្បីឈានទៅកាន់កំពូលនៃតារាងមេដាយកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានរៀបចំទិសដៅដ៏ល្អដល់អត្តពលិករបស់ខ្លួនក្នុងដំណើរឆ្ពោះទៅរកកំពូលតារាងមេដាយក្នុងតំបន់អាស៊ាន ។ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងប្រាប់ដល់អត្តពលិករបស់ខ្លួនបន្តប្រឹងប្រែងបន្ថែមដើម្បីមុខមាត់ប្រទេសជាតិមុនខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ដូច្នះថា៖ «ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ យើងត្រូវធ្វើការបំពាក់បំប៉នដល់អត្តពលិក ឲ្យមានអារម្មណ៍នឹងនរក្នុងការហ្វឹកហាត់ទាំង គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលយើងជ្រើសរើសសម្រាប់ការប្រកួត ហើយខ្ញុំនឹងជជែកពិភាក្សាជាមួយឯកឧត្តមជា អនុប្រធាន ជាអគ្គលេខាធិការ ជាពិសេសឯកឧត្តម ព្រហ្ម ឌិន ដើម្បីរៀបចំផែនការនេះ»។

សម្តេចបានបន្តថា៖ «គិតមកដល់ពេលនេះ ក្រុមប៉េតង់របស់យើងបានបង្កើតស្នាដៃគួរឲ្យកត់សម្គាល់ផងដែរ ក្នុងការដណ្តើមបានមេដាយនៅលើឆាកអន្តរជាតិ ប៉ុន្តែយើងត្រូវខំប្រឹងបន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ព្រោះក្នុងនោះក៏មានកីឡាប៉េតង់ យើងដែរ អ៊ីចឹងហើយយើងត្រូវត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងនាមជាម្ចាស់ផ្ទះ»។

សម្តេចបានបន្ថែមទៀតថា៖ «ខ្ញុំសូមលើកទឹកចិត្តឲ្យសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បន្តបំផុសចលនាឲ្យបានទូលំទូលាយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ព្រោះប្រភេទកីឡាប៊ូល និងប៉េតង់នេះ បើសិនជាប្រៀបធៀបជាមួយប្រភេទកីឡាផ្សេង យើងមិនត្រូវការចំណាយច្រើនពេកទេគឺយើងត្រូវការចាំបាច់តែគ្រាប់ប៊ូលនេះឯង ដែលយើងធ្វើមិនទាន់កើត រីឯទីលាន ឬរោងសម្រាប់លេង គឺយើងអាចដោះស្រាយបាន អ៊ីចឹងវាជាប្រភេទកីឡាដែលចំណាយតិច តែមានផលប្រយោជន៍ច្រើនសម្រាប់សង្គម»។ ជាមួយគ្នានេះដែរសម្តេចក៏បានជំរុញសហព័ន្ធនេះឱ្យបង្កើនការបំផុសចលនាកីឡានេះឲ្យបានគ្រប់ក្របខណ្ឌនៅទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត