ហៅមន្ត្រីបច្ចេកទេសចំនួន ២៦៣នាក់មកប្រជុំបច្ចេកទេសមុនការប្រកួតកីឡាសិស្សមធ្យមសិក្សាចាប់ផ្តើម

នូ មករា September 25, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះមន្ត្រីបច្ចេកទេសចំនួន ២៦៣នាក់ដែលក្នុងនោះ ៤០នាក់ជាមន្ត្រីបច្ចេកទេសនៅក្នុងខេត្តកំពង់ចាមបានមកជួបជុំគ្នានៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត ដើម្បីប្រជុំធានាឲ្យបាននូវសុក្រឹតភាព និងយុត្តិធម៌នៅពេលប្រកួត និងបម្រើការប្រកួតឲ្យបានល្អ ។ សូមបញ្ជាក់ថាក្រៅពីមន្ត្រីបច្ចេកទេសរបស់ខេត្តកំពង់ចាមនោះមន្ត្រីដទៃទៀតទាំង ៦ប្រភេទកីឡាសុទ្ធមកពីសហព័ន្ធជាតិទាំង៦ ។

លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញចូលរួមក្នុងអង្គប្រជុំដ៏សំខាន់នេះ ។ ក្នុងឱកាសនោះ លោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបានឲ្យដឹងថាការប្រកួតមានចំនួន ៦ប្រភេទកីឡាគឺបាល់ទាត់ (បុរសមាន២៥ក្រុម-នារី២១ក្រុម) ប្រកួតលើទីលានចំនួន៤ ។បាល់ទះ (បុរសមាន២៣ក្រុម-នារី២៤ក្រុម) ប្រកួតលើទីលានចំនួន៤, បាល់បោះ (បុរសមាន២០ក្រុម-នារីមាន១៨ក្រុម)ប្រកួតលើទីលានចំនួន៤ ។ អត្តពលកម្ម(បុរស២៤ក្រុម-នារី២៣ក្រុម)ដែលមាន១៦វិញ្ញាសា។ វាយកូនឃ្លីលើតុ(បុរសមាន៥ក្រុម-នារី៣ក្រុម)លេងនៅក្នុងបន្ទប់ចំនួន ៤និងប៉េតង់បុរសមាន១២ក្រុមនារី១១ក្រុមលេងលើទីលានចំនួន៦ ។

អត្តពលិកមានចំនួន ២.៥៦៥នាក់ក្នុងនោះកីឡាការិនី ១.០៦០នាក់ ។ ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ១៥ដែលមាន ៦០២បន្ទប់ត្រូវបានរៀបចំសម្រាប់កីឡាករ-កីឡាការិនីមន្ត្រីបច្ចេកទេសសម្រាប់ការប្រកួតដែលនឹងបញ្ចប់នៅថ្ងៃទី៥ ខែតុលា ខាងមុខ។ ចំណែកមេដាយមាសចំនួន ១៤៨គ្រឿង ប្រាក់ ១៤៨គ្រឿង និងសំរឹទ្ធ ១៤៨គ្រឿងត្រូវបានត្រៀមរួចរាល់ហើយសម្រាប់បំពាក់ឲ្យជ័យលាភីនៃការប្រកួតនេះ ។

គួរបញ្ជាក់ថាក្នុង៦ប្រភេទកីឡានេះមាន២៩វិញ្ញាសាឯណោះ ។ លោកស៊ាន បូរ៉ាតមានប្រសាសន៍ថាឆ្នាំនេះជាឆ្នាំកែទម្រង់ដ៏សំខាន់សម្រាប់ការប្រកួតកីឡាសិស្សដោយអ្វីៗត្រូវតែធ្វើឲ្យបានល្អនិងមានតម្លាភាពព្រោះនេះជាឱកាសសម្រាប់យុវជនបង្ហាញពីសក្ដានុពលរបស់គេតាមរយៈការប្រកួតថ្នាក់ជាតិនេះ ។ លោកបន្តថាការលើកកំពស់វិស័យអប់រំកាយក្នុងសាលារៀន និង ការហ្វឹកហាត់កីឡាក្រៅម៉ោងសិក្សាជាកត្តាសំខាន់ណាស់ព្រោះសាលារៀនជាកន្លែងផលិតនូវធនធានកីឡាហេតុនេះដាច់ខាតត្រូវតែរៀបចំការប្រកួតឲ្យបានល្អ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត