អត្តពលិកជនពិការកម្ពុជា ឈ្នះមេដាយ ១៣គ្រឿងពីការប្រកួត Sea Para game 2017 នៅម៉ាឡេសុី

នូ មករា September 25, 2017


ភ្នំពេញ៖ ប្រតិភូកីឡាជនពិការកម្ពុជាដែលដឹកនាំដោយលោកយី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាបានត្រឡប់មកពីចូលរួមប្រកួតកីឡា Sea Para game 2017 លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីវិញហើយកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញ ។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជាដណ្ដើមបានមេដាយចំនួន ១៣គ្រឿង ក្នុងនោះមេដាយប្រាក់ ៨គ្រឿង និងសំរឹទ្ធ ៥គ្រឿង។

ថ្លែងប្រាប់អ្នកកាសែតនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកយី វាសនា បានឲ្យដឹងថាសម្តេចតេជោហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឧបត្ថម្ភជាថវិកាទាំងអស់លើការស្នាក់នៅ អាហារ សំបុត្រយន្តហោះ ថ្លៃចុះឈ្មោះសុំសិទិ្ធប្រកួត និងការចំណាយរដ្ឋបាលផ្សេងទៀត សម្រាប់ប្រតិភូកីឡាទាំងអស់ (ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូព្យាបាលចលនា និងអត្តពលិកគ្រប់ប្រភេទចំនួន ១០១នាក់)

ជាមួយគ្នានេះដែរលោកហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកក៏បានទៅចូលរួមស្វាគមន៍ចំពោះកីឡាករហែលទឹកជនពិការដែលដណ្ដើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Sea Para game 2017 នេះដែរគឺកីឡាករង៉ែត បូ ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសាហែល ៥០ម៉ែត្របុរស និងកីឡាករយ៉ាវ វណ្ណៈ ដែលបានមេដាយសំរឹទ្ធ  ។ គួរបញ្ជាក់កីឡាបាល់ទះអង្គុយកម្ពុជាដណ្ដើមបានមេដាយប្រាក់ដែរ ចំណែកឯប្រភេទកីឡាអត្តពលកម្មកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន ៦គ្រឿង និងសំរឹទ្ធ ៤គ្រឿង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត