ក្រុមអត្តពលិកបង្អួតសាច់ដុំកម្ពុជា គ្រោងចេញទៅប្រកួតនៅម៉ុងហ្គោលីដើមខែតុលានេះ

នូ មករា September 25, 2017


ភ្នំពេញ៖ នាដើមខែតុលានេះ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខាងមុខ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និង បញ្ជូនអត្តពលិករបស់ខ្លួន ៤រូបទៅប្រកួតបង្ហាញសាច់ដុំ ជាមួយនឹងកីឡាករបរទេសនៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលីដែលជាការប្រកួតដ៏ធំ ។

យោងតាមលិខិតឧទ្ទេសនាមដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេសកកម្មមួយនេះ គឺប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំ២០១៧ របស់អង្គភាពអគ្គនាយកដ្ឋានកីឡា ។ ដោយហេតុនេះ ថ្នាក់ដឹកនាំក្រសួងអប់រំ មានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមអត្តពលិកកីឡាកាយវប្បកម្មកម្ពុជា នឹងត្រឡប់មកវិញ អមដោយមេដាយច្រើនគ្រឿង ។

កាយវប្បកម្មកម្ពុជាចំនួន ៤រូប ដើម្បីបំពេញបេសកកម្មចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោក រួមមានលោក ស៊ីម សុកមង្គលរស្មី គឺជាប្រធានប្រតិភូ និងជាគ្រូបង្វឹក ខណៈ ៣រូបទៀត គឺជាកីឡាករ រួមមាន តឹក ប៊ុនវី, សំបូរ ណាន និងកីឡាករ ណុំ សុបិន្ដ ។


គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ ក្រុមកីឡាកាយវប្បកម្មកម្ពុជា ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតប្រជែងពានរង្វាន់ប្រចាំតំបន់អាស៊ាននាពេលកន្លងទៅផងដែរ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់