ក្រសួងមហាផ្ទៃឈ្នះមេដាយមាសច្រើនជាងគេក្នុងការប្រកួតជើងឯកថ្នាក់ជាតិវ៉ូវីណាម

នូ មករា September 18, 2017


ភ្នំពេញ៖ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាង ៣ថ្ងៃ រួចមកពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទីបិទនៃការប្រកួតកាលថ្ងៃទី១៧ ខែកញ្ញាម្សិលមិញនេះ នៅក្នុងពហុកីឡដ្ឋានជាតិ គេសង្កេតឃើញថា ក្លឹបកីឡាវ៉ូវីណាមរបស់ក្រសួងមហាផ្ទៃបានដណ្ដើមយកជើងឯកថ្នាក់ជាតិឆ្នាំ២០១៧បានច្រើនជាងគេក្នុងចំណោម ៨ក្លឹបដែលចូលរួមប្រកួតប្រជែង ។
  ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ មានក្លិបចូលរួមចំនួន៨ ក្នុងនោះនេះមានកីឡាករ -កីឡាការិនីចំនួន ១០២នាក់ មកពីក្លិបវ៉ូវីណាមវិទ្យាល័យជា ស៊ីម សាមគ្គី , អង្គការសង្រ្គោះកុមារកម្ពុជា, ក្រុមហ៊ុនរ័ត្នសុខន, វិទ្យាល័យវត្តកោះ, សមាគមន៍វ៉ូវីណាមក្រសួងមហាផ្ទៃ, វិទ្យាល័យទួលទំពូង, សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង ក្លិបវ៉ូវីណាមមានជ័យ ។
 
យោងតាមលទ្ធផលនៃការប្រកួតរយ:ពេល៣ថ្ងៃ របស់ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្លឹបក្រសួងមហាផ្ទៃ បានក្លាយជាជើងឯកកីឡាវ៉ូវីណាមកម្ពុជាសម្រាប់ឆ្នាំ២០១៧នេះ ដោយក្លឹបកីឡាដ៏ធំក្នុងប្រទេសនេះដណ្ដើមបានមេដាយមាសរហូតទៅដល់ ៥គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ២គ្រឿង ចំណែកឯចំណែកជើងឯករងបានទៅក្លឹបរបស់លោកឧកញ្ញ៉ា រ័ត្ន សុខន ដោយទទួលបានមេដាយមាស៤ ប្រាក់១ និង សំរឹទ្ធ១គ្រឿង ខណៈដែលចំណាក់ថ្នាក់លេខ៣ បានទៅក្លឹបវិទ្យាល័យវត្តកោះជាមួយនឹងមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៥គ្រឿង។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា ដែលបានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទការប្រកួតនេះ បានកោតសសើរដល់អត្តពលិកកីឡាវ៉ូវីណាមទាំងអស់ ដែលបានគោរពនូវបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតីនៃកីឡាដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនសិទ្ធិផលបច្ចេកទេសបានល្អ។ លោកបន្តថា ស្របជាមួយនឹងការរីកចម្រើនក្នុងតំបន់ដោយពង្រឹងលើការអនុវត្តគោលនយោបាយជាតិ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅដល់ការរួមចំណែកលើកកម្ពស់សុខភាព ប្រជាជន ពង្រឹងសាមគ្គីភាព និងត្រៀមលក្ខណៈ សម្បត្តិឱ្យបានល្អដើម្បីចូលរួម និងទទួលរៀបចំព្រឹត្តិការណ៍កីឡាធំៗជាលក្ខណៈអន្តរជាតិនៅពេលខាងមុខ ក៏ដូចជាអាស៊ានហ្គេម និង ស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត