អត្តពលិកតេក្វាន់ដូ ITF កម្ពុជា បង្ហាញជំនឿចិត្តក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ

នូ មករា September 15, 2017


ភ្នំពេញ៖ ក្រុមតេក្វាន់ដូ ITF កម្ពុជាទាំង ១៥នាក់បានចាកចេញពីមាតុប្រទេសហើយកាលពីម្សិញមិញនេះឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងដើម្បីចូលរួមប្រកួតជើងឯកពិភពលោក (Taekwon-do ITF world Championships 2017 ) ។ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៧ នេះអាចនឹងមានប្រទេសចូលរួមចំនួនជាង ៧០ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ខណៈដែលលោកទំនង មានទំនុកចិត្តខ្ពស់ថា ក្រុមតេក្វាន់ដូ ITF របស់លោកនឹងដណ្តើមបានមេដាយពីការប្រកួតជើងឯកពិភពលោកនេះ ។
ជាមួយគ្នានេះដែរក្នុងចំណោមអត្តពលិក ១៥នាក់នោះ កីឡាករប៉ាល់ ជីវ័ន្ត ដែលធ្លាប់ឈ្នះបានមេដាយសំរឹទ្ធពីការប្រកួតជើងឯកពិភពលោកនេះបានឱ្យដឹងថា៖ «ការប្រកួតលើកនេះ គឺប្រទេស ១ អាចដាក់អត្តពលិករបស់ខ្លួន ២ នាក់ ក្នុង ១វិញ្ញាសា គឺខុសពីលើកមុនដែលតម្រូវឲ្យដាក់បានតែម្នាក់ក្នុង ១ វិញ្ញាសាអ៊ីចឹងការប្រកួតប្រជែងពិតជាមានភាពតានតឹងខ្លាំងណាស់ព្រោះការប្រកួតលើកនេះអាចមានប្រទេសចូលរួមពី ៦០ ទៅ ៧០ ប្រទេសឯណោះ»។ លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ឈ្នះមេដាយមាសលើវិញ្ញាសាទាំង ២ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក ដោយសារខ្ញុំ និងមិត្តរួមក្រុមរបស់ខ្ញុំធ្វើបានល្អ ដូច្នេះខ្ញុំមានការជឿជាក់ច្រើនលើការប្រកួតនេះ»។
 គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតជើងឯកពិភពលោកនេះ អត្តពលិកទាំងរបស់កម្ពុជារួមមានកីឡាករ ប៉ាល់ ជីវ័ន្ត, ហ៊ វិចិត្រ, បុត្រ សេរីគង្គា, អោក សំនាង, ឃឿន ប៊ុនឡុង, សៀង អេងហ៊ុយ, ឃឿន ប៊ុនលាង, នេត្រ ហាក់លី, ទ្រី វរលក្ខណ៍, ជា ច័ន្ទឡា, តាំង សៀសុង, តាត់ ឧត្តម, កីឡាការិនី រស់ ស្រីនិច និង រោយ មុល្លិកា នឹងត្រូវប្រកួតប្រជែងនៅលើវិញ្ញាសាចំនួន ២ នៅក្នុងនោះមានការសម្តែងមេគុននារីកម្រិត ១ ដាន់របស់ រស់ ស្រីនិច, ហ៊ វិចិត្រ និងកីឡាករ ទ្រី វរលក្ខណ៍, កម្រិត ២ ដាន់របស់ សៀង អេងហ៊ុយ, កម្រិត ៣ ដាន់របស់ តាំង សៀសុង, កម្រិត ៤ ដាន់របស់ ប៉ាល់ ជីវ័ន្ត, ប្រកួតវាយបំបែកក្តារឯកត្តជនរបស់ នេត្រ ហាក់លី និងកីឡាការិនី រស់ ស្រីនិច, វាយបំបែកក្តារជាក្រុមបុរស (៦ នាក់) និងសម្តែងស្នៀតការពារខ្លួនបុរស ១ ទល់ ៣ នាក់។
 
ចំណែកវិញ្ញាសាប្រយុទ្ធមានក្នុងទម្ងន់ក្រោម ៤៥ គីឡូក្រាមរបស់ រោយ មុល្លិកា ទម្ងន់ ៧៥ គ.ក្រឡើងរបស់ រស់ ស្រីនិច ទម្ងន់ក្រោម ៥០ គ.ក្ររបស់កីឡាករ បុត្រ សេរីគង្គា និង តាត់ ឧត្តម ទម្ងន់ក្រោម ៦៤ គ.ក្ររបស់ ឃឿន ប៊ុនឡុង និង តាំង សៀសុង ទម្ងន់ក្រោម ៥៧ គ.ក្ររបស់ ហ៊ វិចិត្រ ទម្ងន់ក្រោម ៧១ គ.ក្ររបស់ អោក សំនាង និង ឃឿន ប៊ុនឡុង ទម្ងន់ក្រោម ៨៥ គ.ក្ររបស់ សៀង អេងហ៊ុយ ទម្ងន់ ៨៥ គ.ក្រឡើងរបស់ ជា ច័ន្ទឡា និងការប្រយុទ្ធជាក្រុម (៦ នាក់)៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត