ក្រុមកីឡាជនពិការកម្ពុជា សង្ឃឹមឈ្នះមេដាយអាស៊ានប៉ារ៉ាហ្គេម មិនចាញ់នៅសុីហ្គេម

នូ មករា September 14, 2017


ភ្នំពេញ៖ កាលពីម្សិលមិញនេះក្រុមជម្រើសជាតិកីឡាជនពិការកម្ពុជា បានចេញទៅប្រកួតក្នុងកម្មវិធីកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីដែលជាព្រឹត្តិការណ៍ស្រដៀងទៅនឹងស៊ីហ្គេមលើកទី២៩ ដែរ ។ ខណៈដែលពួកគេមានជំនឿចិត្តខ្ពស់មិនចាញ់ក្រុមអត្តពលិកជ័យលាភីស៊ីហ្គេមប៉ុន្មាននោះទេ ក្នុងការដណ្ដើមមេដាយមកជូនជាតិ។
 លោក យី វាសនា នាយបេសកកម្ម និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលបានដឹកនាំ ក្រុមកីឡាកីឡាប៉ារ៉ាឡាំពិកកម្ពុជាចំនួន ១០១រូបទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ថា៖ «ប្រភេទកីឡាដែលបានទៅចូលរួមប្រកួតខាងលើនេះ មានចំនួន ១០ប្រភេទកីឡា ក្នុងនោះមានកីឡា អត្តពលកម្ម, បាញ់ធ្នូ, ប៊ូខ្យែ, បាល់បោះជនពិការផ្នែក, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ, ថេនភីនប៊ូលីង និងបាល់ទាត់ជនពិការចលករខួរក្បាល។
ក្នុងចំណោមប្រភេទកីឡាទាំង ១០ ដែលប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូនទៅនេះកីឡាដែលមានរំពឹងខ្ពស់ក្នុងការដណ្តើមយកមេដាយបានមកវិញនោះ មានកីឡាអត្តពលកម្ម, វាយកូនឃ្លីលើតុ និងហែលទឹក ព្រោះកីឡាទាំង ៣ប្រភេទនេះ ជាកីឡាដែលមានកីឡាករឆ្នើមល្អៗ ហើយទើបតែទទួលបានមេដាយពីប្រទេសកូរ៉េថ្មីៗនេះ។ លោកបន្តថា៖ «កាលពីឆ្នាំ២០១៥កន្លងទៅ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសិង្ហបុរី កម្ពុជាបានបញ្ជូនត្រឹមតែ ៣ប្រភេទកីឡាតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ ប៉ារ៉ាឡាំពិកកម្ពុជា បានបន្ថែមចំនួន ៧ប្រភេទកីឡាទៀតក្នុងការដណ្ដើមយកមេដាយមកជូនជាតិឱ្យបានកាន់តែច្រើន និងដើម្បីឲ្យប្រភេទកីឡាថ្មីទាំងនេះទទួលបានបទពិសោធន៍ពីការប្រកួតក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផងដែរ ។
 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ដំណើរការប្រកួតពីថៃ្ងទី១៧ ដល់ថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ជាពិសេសនៅក្នុងដំណើរចេញទៅប្រកួតរបស់ក្រុមអត្តពលិកកម្ពុជាលើកនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ ថវិការទាំងអស់លើការ ស្នាក់នៅ អាហារ សំបុត្រយន្តហោះ ថ្លៃចុះឈ្មោះសុំសិទិ្ធប្រកួត និងការចំណាយរដ្ឋបាលផ្សេងទៀត សម្រាប់ប្រតិភូកីឡាទាំងអស់(ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូព្យាបាលចលនា និងអត្តពលិកគ្រប់ប្រភេទ)៕
ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត