ក្រុមកីឡាតេក្វាន់-ដូ (ITF) កម្ពុជា ១៥នាក់ចេញទៅប្រកួតជើងឯកពិភពលោកនៅកូរ៉េខាងជើង

នូ មករា September 14, 2017


ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូអាយ ធី អេហ្វ (ITF ) បានបញ្ជូនកីឡាករ កីឡាការិនីចំនួន ១៥រូបចេញដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងហើយនៅថ្ងៃទី១៤ ខែកញ្ញានេះដើម្បីចូលរួមប្រកួតជើងឯកពិភពលោក (Taekwon-do ITF world Championships 2017 ) នៅទីនោះ ។ លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូអាយ ធីអេហ្វ  បានឲ្យដឹងថា កីឡាករកីឡាការិនីទាំង ១៥នាក់ ដែលក្នុងនោះមានកីឡាការិនី ២នាក់ផងនោះគេហ្វឹកហាត់ត្រៀមខ្លួនបានល្អណាស់ ដោយពួកគេបានហ្វឹកហាត់ជាមួយគ្រូធំដែលជាជនជាតិកូរ៉េខាងជើង Re Chol Nam និងជាគ្រូបង្វឹកដ៏ចំណាន និងមានទេពកោសល្យខ្ពស់ក្នុងការបង្ហាត់ ។
នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងប្រកួតលើវិញ្ញាសាប្រយុទ្ធ មេគុន មេគុនពិសេស ការសម្តែងជាក្រុម ការវាយបំបែកឥដ្ឋ បំបែកក្ដារ ក៏ដូចជាការសម្តែងពីវិធីការពារខ្លួន ទៀតផង ។

លោកបានបន្តថា សម្រាប់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៧ នេះអាចនឹងមានប្រទេសចូលរួមចំនួនជាង ៧០ ដោយការប្រកួតបែកចេញជា ៥វិញ្ញាសាធំៗដូចជាវិញ្ញាសម្តែងមេគុណឯកត្តជន វិញ្ញាប្រយុទ្ធឯកត្តជន វិញ្ញាសាសម្តែង Power  វិញ្ញាសម្តែងពិសេស និងជាក្រុម  ចំណែកវិញ្ញាសាក្រុមក៏ចែកចេញជា៥ ដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត