ពានរង្វាន់កីឡាភូមិភាគបឹងទន្លេសាប ជាការប្រកួតចម្រាញ់ធនធានទៅប្រកួតថ្នាក់ជាតិឆ្នាំ២០១៨

នូ មករា September 14, 2017


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ និងទទួលបានសិទ្ធិសម្រេចគោលដៅ ក្នុងការដាក់បញ្ចូលប្រភេទកីឡាទាញព្រ័ត្រចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចាប់ផ្ដើមពង្រឹងខ្លួនយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើនក្នុងមួយឆ្នាំៗ ។ គោលដៅចម្បងដែលសហព័ន្ធធ្វើការសម្រួចទៅរកភាពជោគជ័យនេះ គឺជាការប្រកួតកីឡាទាញព្រ័ត្រ បឹងទន្លេសាប លើកទី១ ដែលជាការប្រកួតចម្រាញ់ជ្រើសរើសយកកីឡាករ កីឡាការិនី ដែលមានសមត្ថភាពល្អយកទៅប្រកួតប្រជែងដណ្ដើមពានថ្នាក់ជាតិនាឆ្នាំ២០១៨ ខាងមុខនេះ។
ខណៈដែលការប្រកួតភូមិភាគនេះគ្រោងនឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងខេត្តពោធិ៍សាត់។ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកមាស សារិន បានមានប្រសាសន៍ប្រាប់ Camsports កាលពីល្ងាចម្សិលមិញនេះថា៖ «នេះជាលើកទី១ហើយ ដែលសហព័ន្ធបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងចង់ស្រូបកម្លាំងយុវជន ប្រជាជនឲ្យបានច្រើន ដើម្បីលើកកម្ពស់សុខមាភាពរបស់ខ្លួនផង ជាការកម្សាន្តផង ហើយក៏ជាវិធីសាស្ត្រមួយដែលយើងអាចថែរក្សា សម្បត្តិវប្បធម៌ជាតិរបស់យើងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គឺចង់ចម្រាញ់យកកីឡាករដែលល្អៗ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិនាឆ្នាំក្រោយនេះ» ។ លោកបានលើកឡើងពីការចូលរួមប្រកួតថ្នាក់ជាតិកន្លងមកថា៖ «ការប្រកួតកីឡាទាញព្រ័ត្រថ្នាក់ជាតិកន្លងមក សហព័ន្ធតែងតែទទួលបានគុណផល (កីឡាករមានសមត្ថភាព) ឆ្លើយតបមកតិចតួចណាស់ បើទោះបីមានអត្តពលិកចូលរួមប្រកួតច្រើនយ៉ាងណាក៍ដោយ។ កាលណាបើសិនជាយើងឱ្យពួកគេមកប្រកួតនៅថ្នាក់ជាតិទាំងអស់វាច្រើនណាស់ ព្រោះថាកីឡាករ១០នាក់ ថ្នាក់ដឹកនាំ និង គ្រូបង្វឹក២នាក់ទៀតឡើង ១២នាក់ ហើយប្រុសផងស្រីផង បើមកពីក្រុម ប្រុសស្រីវាឡើង២៤នាក់ ហើយបើ១០ខេត្តក្រុងវាឡើងទៅដល់២០០ ដល់ ២០ខេត្តក្រុងឡើងដល់ ៥០០នាក់ ចឹងការរៀបចំវាមានការលំបាក និងប្រើរយៈពេលយូ ហើយគុណភាពក៏វាមិនសូវបានល្អដែរ។ ដូច្នះហើយ បានជាយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើង ដើម្បីចម្រាញ់យកតែអ្នកមានសមត្ថភាពីតាមភូមិភាគមកចូលរួមប្រកួតថ្នាក់ជាតិ។ ក្នុងភូមិភាគនីមួយៗយើងចែកចេញជា ភូមិភាគជុំវិញបឹងទន្លេសាប គឺសំដៅទៅដល់ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាបនិង បន្ទាយមានជ័យ ភូមិភាគនារតី គឺជាប់មាត់សមុទ្រ ភូមិភាគឥសាន្ត សំដៅទៅខេត្តរតនៈគិរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង ឧត្តមានជ័យ ភូមិភាគវាលរាប សំដៅដល់ ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល និង ត្បូងឃ្មុំ និង ភូមិភាគមណ្ឌលភ្នំពេញ គឺសំដៅទៅដល់ក្រសួងស្ថាប័ន និង ថ្នាក់កណ្ដាល»។
ប្រធានសហព័ន្ធរូបនេ បន្ថែមថា៖ «កម្មវិធីនេះ យើងគិតយកតែ២ថ្ងៃប៉ុណ្ណោះ ដោយហេតុកីឡាទាញព្រ័ត្រងាយស្រួលរៀបចំ និងចំណាយពេលណាស់ ព្រោះថាក្នុងពេល២ ថ្ងៃយើងប្រើពេលតែ១ថ្ងៃពេញទេ ដើម្បីរៀបចំបច្ចេកទេស ពីការប្រកួតដល់កីឡាករការិនី និងធ្វើតេស្តមុនប្រកួត និង ១ថ្ងៃពេញទៀតប្រកួតតែម្ដង។ ក្នុង១ភូមិភាគមកប្រកួត៦ខេត្ត ចឹងក្នុង៦ខេត្តនោះ យើងចម្រាញ់យក អ្នកមានទេព្យកោសល្យល្អ តែ៣ក្រុមប៉ុណ្ណោះ ដើម្បីមកប្រកួតថ្នាក់ជាតិនៅឆ្នាំ ២០១៨។ លោកសង្កត់ធ្ងន់ថា៖ «ការប្រកួតនេះ វានឹងធ្វើឱ្យកីឡាករដែលនៅតាមមណ្ឌលនីមួយៗមានការខិតខំប្រឹងប្រែង និងបញ្ចេញសមត្ថភាពខុសគ្នា ដើម្បីប្រជែងយកជ័យជម្នះ នៅថ្នាក់ភូមិភាគមុនឈានទៅថ្នាក់ជាតិ ហើយថ្នាក់ភូមិភាគគឺជាថ្នាក់មួយដែលជាការធ្វើតេស្តចម្រាញ់ដំបូង»៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត