យុវជនថ្នាលជិត ២០នាក់ត្រូវបានសហព័ន្ធប៉េតង់ជ្រើសរើសចូលក្រុមជម្រើសជាតិ

នូ មករា September 12, 2017


ភ្នំពេញ៖ កាលពីម្សិលមិញនេះ បន្ទាប់ពីបានវាសស្ទង់សមត្ថភាពរបស់ពួកគេក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៧ រួចមក ដែលពួកគេនឹងត្រូវបណ្តុះបណ្តាលត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង។

អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលោក អ៊ិន គឹមស្រ៊ុន បានឱ្យដឹងថា៖ «នៅក្នុងការប្រកួតនេះយើងមើលឃើញថានៅក្នុងចំណោម កីឡាករ កីឡាការិនី ៣៦ក្លឹបដែលចូលរួមប្រកួតពានរង្វាន់សម្តេច ស ខេង នៅឆ្នាំនេះគឺមានសមត្ថភាពល្អច្រើន ដែលធ្វើឱ្យយើងសម្រេចយកពួកគេមកចូលក្នុងបញ្ជីព្រាងឈ្មោះក្រុមជម្រើសជាតិយុវជនថ្នាល។ យុវជនដែលបានកត់ត្រាទាំងនេះអាចទទួលបានឱកាសប្រមូលផ្តុំក្នុងក្រុមយុវជនថ្នាល ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

លោកបានបន្តថា៖ «បើតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺតម្រូវឲ្យមានកីឡាករមានសមត្ថភាពយ៉ាងហោចពី ១ពាន់នាក់ទៅ ២ពាន់នាក់។ ការតម្រូវបែបនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ការចម្រាញ់រកកីឡាករល្អបំផុតដាក់ឲ្យប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍នេះ។ ដូច្នេះដើម្បីសម្រេចផែនការនេះ សហព័ន្ធនឹងធ្វើយុទ្ធនាការចុះទៅស្វែងរកកីឡាករមានសមត្ថភាពនៅសាលាទូទាំងប្រទេសកម្ពុជា»។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់ ដែលបានចូលរួមក្នុងពិធីបិទនោះបានមានប្រសាសន៍បែបនេះដែរថា៖ «តាមរយៈពាននេះ យើងក៏បានចម្រាញ់ធនធានកីឡាករ-កីឡាការិនីមានសមត្ថភាពកាន់តែច្រើនបន្ថែមទៀតផងដែរ ដើម្បីឱ្យពួកគេធ្វើការបន្ដកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡាប៉េតង់ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីត្រៀមដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត