NOCC ចម្រាញ់តែប្រភេទកីឡារាំតែមួយមុខប៉ុណ្ណោះទៅប្រកួត Asian Indoor Games

នូ មករា September 12, 2017


ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥ (5th Asian Indoor Matial Art Games) នៅទីក្រុងអាស្កាបាត (Askabat) នៃប្រទេសទួកមេនីស្ថាន ដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី១៧ ខែកញ្ញាខាងមុខនោះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើការចម្រាញ់យកតែកីឡារាំមួយមុខប៉ុណ្ណោះសម្រាប់ការប្រជែងយកមេដាយ។

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥នេះ មានប្រទេសចូលរួមចំនួន ៤០ ដែលជាសមាជិករបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងប្រារព្ធធ្វើរៀងរាល់ ៤ឆ្នាំម្តង ក្នុងនោះប្រទេសកម្ពុជាក៏ជាប់កាតព្វកិច្ចក្នុងការបញ្ជូនអត្តពលិកបស់ខ្លួនឲ្យទៅចូលរួមប្រកួតកីឡាកម្រិតទ្វីបអាស៊ីនេះដែរ។ បើតាមបទសំភាសន៍នាពេលកន្លងមក លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) បានថ្លែងថា៖ «ដំបូងយើងគ្រោងបញ្ជូនកីឡា ៤ប្រភេទរួមមាន៖ចំបាប់, តេក្វាន់ដូ, អត្តពលកម្ម និងរាំ ទៅចូលរួមព្រឹត្តិការណ៍កីឡានេះ តែត្រូវបានលុបចោល ៣ប្រភេទកីឡាវិញ ពោលបញ្ជូនតែកីឡារាំមួយប្រភេទប៉ុណ្ណោះ។ លោកបន្តថា៖ «យើងបញ្ជូនតែកីឡារាំមួយមុខប៉ុណ្ណោះ ដោយសារនៅទួមេនីសស្ថានហ្នឹងចម្ងាយវាឆ្ងាយ ដែលធ្វើឱ្យដំណើរទៅមកវាបង្កការលំបាកដល់អត្តពលិកយើង ។ ណាមួយទៀតដោយសារ កីឡាករ កីឡាការិនីរបស់យើងទើបបញ្ចប់ការប្រកួតស៊ីហ្គេម អុីចឹងពួកគាត់មិនមានពេលត្រៀមខ្លួនទាន់នោះទេ»។

លោកបានបញ្ជាក់ថា នេះជាកត្តាសំខាន់អាចបង្កក្ដីលំបាកខ្ពស់ដល់អត្តពលិកដ្បិតត្រូវធ្វើដំណើរជាច្រើនម៉ោង ម្យ៉ាងកីឡាករ-កីឡាការិនីក្នុង ២ប្រភេទកីឡាពុំអាចរៀបចំខ្លួនទាន់ពេលវេលា ដោយសារពួកគេទើបត្រលប់ពីស៊ីហ្គេមម៉ាឡេស៊ី។ យ៉ាងណាក្តី ប្រតិភូកម្ពុជានឹងនៅតែបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍កីឡាកម្រិតទ្វីបមួយនេះដើម្បីគោរពទៅតាមលក្ខខណ្ឌ ក្នុងនាមជាសមាជិកគណៈកម្មាធិការអូឡាំពិកទ្វីបអាស៊ី។ ជាមួយនឹង ព្រឹត្តិការណ៍ខាងលើកម្ពុជាគ្រោងបញ្ជូនកីឡាករកីឡាការិនីរាំ ២នាក់ទៅចូលរួមកីឡាក្នុងសាល និងយុទ្ធសិល្ប៍ទ្វីបអាស៊ី ឆ្នាំ២០១៧ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុង Ashgabat ប្រទេសទួមេនីស្ថាន ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត