លោកអ៊ុក សិទ្ធិជាតិ៖ មុនឆ្នាំ២០២៣ សហព័ន្ធកីឡាជាតិទាំងអស់ត្រូវមានមន្ត្រីបច្ចេកទេសផ្ទាល់ខ្លួន!

នូ មករា September 11, 2017


ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខនោះ ក្រសួងអប់រំយុវជន និងកីឡា បានប្រឹងប្រែងធ្វើកំណែទម្រង់ដល់សហព័ន្ធកីឡាជាតិទាំងអស់ដោយកំណត់ថា ត្រូវធ្វើការបណ្ដុះមន្ត្រីបច្ចេកទេសចៅក្រម និងអាជ្ញាកណ្ដាល ឱ្យបានច្រើនពោលគឺក្រសួងនឹងមិនអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិនីមួយៗ ប្រើប្រាស់ធនធានមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធផ្សេងៗដូចមុនឡើយ ។

ការធ្វើកំណែទម្រង់បែបនេះ ដោយសារតែក្រសួងអប់រំយុវជន និងកីឡា បានមើលឃើញពីភាពអសកម្មរបស់សហព័ន្ធកីឡាជាតិមួយចំនួន ដែលអាងយកមន្ដ្រីបច្ចេកទេសសហព័ន្ធដទៃមករៀបចំការប្រកួតអ្វីមួយ ហើយបែរជាមិនខិតខំបណ្ដុះបណ្ដាលដោយខ្លួនឯង ។ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាលោក អ៊ុក សិទ្ធិជាតិបានប្រាប់ Camsports ថា៖ «នេះជាយុទ្ធសាស្ដ្រផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ បើសិនសហព័ន្ធណាមិនអនុវត្តបានតាមការកំណត់ក្នុងផែនការនោះទេ ក៏មិនមានសិទ្ធិបង្ហាញវត្តមានក្នុងការធ្វើម្ចាស់ផ្ទះមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះដែរ ហើយការរៀបចំការប្រកួតជាតិថ្នាក់ជាតិនានា គឺខាងក្រសួងអប់រំ ផ្ដល់សិទ្ធិឲ្យសហព័ន្ធកីឡាជាតិនីមួយៗ គ្រប់គ្រងដោយខ្លួនឯង ពាក់ព័ន្ធនឹងបច្ចេកទេសផ្សេងៗ ខណៈក្រសួងគ្រាន់តែឧបត្ថម្ភថវិកាក្នុងការរៀបចំប៉ុណ្ណោះ» ។

លោកបានបន្តថា បន្ទាប់ពីក្រសួងផ្ដល់សិទ្ធិឲ្យសហព័ន្ធហើយនោះក្រសួងនឹងកំណត់ឲ្យរាល់ការប្រកួតទាំងអស់សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវប្រើប្រាស់មន្ដ្រីបច្ចេកទេសរបស់ខ្លួន ដោយមិនត្រូវយកមន្ដ្រីសហព័ន្ធណាមួយមកជួយការងារបច្ចេករបស់ខ្លួនទៀតឡើយ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត