កម្ពុជា ប្រារព្ធការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកប្រចាំឆ្នាំ២០១៧ នៅព្រឹកនេះ

នូ មករា September 11, 2017


ភ្នំពេញ៖ ការប្រកួតកីឡាសម្រាប់ជនខ្សោយបញ្ញា ឬហៅថាស្ប៉េស្យាល់អូឡាំពិកប្រចាំឆ្នាំ២០១៧ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះនាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីកីឡាករ កីឡាការិនីមកពីខេត្តចំនួន ៥ និងអង្គការចំនួន៦ ។ ខេត្តទាំង៥ នោះមានដូចជា៖ ខេត្តបាត់ដំបងបញ្ជូនមក ១៣នាក់ក្នុងនោះ ៣នាក់ជាកីឡាការិនី, កំពង់ធំមាន ១៤នាក់ក្នុងនោះនារី ៦នាក់, ស្វាយរៀង ១៣នាក់ក្នុងនោះនារី២នាក់, តាកែ វ១៣នាក់ក្នុងនោះនារី៣នាក់ និងខេត្តព្រៃវែង៧នាក់ក្នុងនោះនារី២នាក់ ។

ចំពោះអង្គការទាំង ៦ នោះមាន៖ សមាគមបណ្ដាញអាណាព្យាបាល(FSN)ចំនួន ៣៣នាក់ក្នុងនោះនារី១១នាក់, អង្គការដើម្បីស្នាមញញឹមនៃកុមារ ១៣នាក់ក្នុងនោះនារី ៧នាក់, អង្គការយុវជនពិការកម្ពុជា(Cam Youth) ២១នាក់ក្នុងនោះនារី៧នាក់, មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងមនុស្សចាស់ (CCAMH)១៧នាក់ក្នុងនោះនារី ៧នាក់, អង្គការមូលនិធិកុមារកម្ពុជា(KPF) ១១នាក់ក្នុងនោះនារី១នាក់ និងសមាគមឪពុក-ម្ដាយកុមារពិការសតិចំនួន ១៥នាក់ដែលក្នុងនោះនារី៥នាក់ ។

ជាមួយគ្នានេះដែរ ពួកគេបានប្រកួតប្រជែងលើកីឡាចំនួន ៣ប្រភេទដូចជា៖ កីឡាបាល់ទាត់ក្នុងសាល (Futsal) មានចំនួន ៦ ក្រុម, អត្តពលកម្មមាន ៣វិញ្ញាសាគឺរត់ ២៥ម៉ែត្រ ៥០ម៉ែត្រ និង ១០០ម៉ែត្របុរស-នារី និងប្រភេទកីឡាប៊ូលឈើបុរស-នារី ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត