ក្រសួងអប់រំគ្រោងចំណាយថវិកាជាង ១០០០លានរៀលដល់ ២១សហព័ន្ធកីឡាជាតិ

នូ មករា September 7, 2017


ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នឹងនូវថវិកាដ៏ច្រើនដល់បណ្ដាសហព័ន្ធកីឡាជាតិទាំង២១ ក្នុងចំណោម ៣៥ប្រភេទកីឡា នៅក្នុងប្រទេសដើម្បីអភិវឌ្ឍឆ្ពោះទៅកាន់ភាពជោគជ័យនៅលើឆាកអន្តរជាតិ ។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្ដីជូនដំណឹងមួយដែលតម្រូវឲ្យសហព័ន្ធកីឡាជាតិ ដែលបានកំណត់ត្រូវបង្កើតគណនីធនាគារឲ្យបានដើម្បីងាយស្រួលក្នុងការទទួលថវិកាពីក្រសួងយកទៅអភិវឌ្ឍន៍តាមសហព័ន្ធនីមួយៗ ឲ្យមានការរីកចម្រើនប្រកបដោយតម្លាភាព គណនេយ្យ ប្រសិទ្ធភាព និងចំទិសដៅនៃការធ្វើកំណែទម្រង់ស៊ីជម្រៅ ស្របតាមផែនការមេឆ្ពោះទៅរកការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ប្រាប់ Camsports ថា៖ «នេះគឺជាជំហានដំបូង ដែលក្រសួងអប់រំយុវជន និងកីឡា តម្រូវឲ្យសហព័ន្ធកីឡាមានសក្ដានុពល ២១សហព័ន្ធបង្កើតគណនីធនាគារ ដើម្បីទទួលថវិកាយកទៅចាត់ចែងការងារអភិវឌ្ឍដោយខ្លួនឯង ពិសេសគឺផ្ដោតលើការរៀបចំសកម្មភាព ៣ចំណុចគឺ៖ ទី១ សកម្មភាពរដ្ឋបាល, ទី២ ការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស, ទី៣ ការរៀបចំសកម្មភាពប្រកួតផ្សេងៗ ដើម្បីជំរុញឲ្យសហព័ន្ធកីឡាជាតិនីមួយៗមានភាពម្ចាស់ការលើខ្លួនឯង»។
លោកបានបន្តថា៖ «សហព័ន្ធកីឡាជាតិ ត្រូវបំពេញគ្រប់លក្ខខណ្ឌរៀងៗខ្លួន ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទើបអាចទទួលបានថវិកាឧបត្ថម្ភពីក្រសួងអប់រំ ខណៈក្រសួងនឹងផ្ដល់ជូន ២ដងក្នុងមួយឆ្នាំ ដោយបែកចែកទៅតាមកម្រិតសហព័ន្ធ ក្នុងនោះប្រភេទទី១ ទទួលបាន ១០០លានរៀល ប្រភេទទី២ ទទួលបាន ៨០លានរៀល និងប្រភេទទី៣ ទទួលបាន ៦០លានរៀល ។ ប៉ុន្ដែបន្ទាប់ពីជោគជ័យក្នុងការអនុវត្តជំហ៊ានដំបូងនេះ ក្រសួងក៏នឹងពង្រីកការឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាជាតិដទៃ ដើម្បីពន្លឿនការអភិវឌ្ឍន៍ឲ្យបានរួចរាល់មុនឆ្នាំ២០២១ ផងដែរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត