កីឡារាំកម្ពុជានឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាសុី

នូ មករា September 7, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថាកីឡារាំកម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន ២ រូបទៅចូលរួមប្រកួតកីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥ (5th Asian Indoor Matial Art Games) នៅទីក្រុងអាស្កាបាត (Askabat) ប្រទេសទួកមេនីស្ថាន ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែកញ្ញានេះតទៅ ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកីឡារាំកម្ពុជាចេញទៅប្រកួតក្នុងកម្រិតទ្វីបអាស៊ី ខណៈដែលព្រឹត្តិការណ៍នេះធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដងក្រោមការរៀបចំដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយមានប្រភេទកីឡាប្រយុទ្ធក្នុងសាលជាច្រើនប្រភេទត្រូវបានដាក់ឲ្យប្រកួត ។ វាជាព្រឹត្តិការណ៍ផ្លូវការមួយដែលមានប្រទេសជាង ៤០ក្នុងទ្វីបអាស៊ីចូលរួម ហើយប្រទេសជាសមាជិកទាំងអស់ត្រូវតែចូលរួមនេះជាកាតព្វកិច្ចដែលខានមិនបាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត