ប៉ាន់ ខេមរា ប្រាប់មូលហេតុសុំឈប់ពីជម្រើសជាតិតេក្វាន់ដូក្រោយត្រលប់ពីសុីហ្គេម

នូ មករា September 5, 2017


 ភ្នំពេញ៖ កីឡាករប៉ាន់ ខេមរា បានប្រកាសថាខ្លួននឹងលាលែងពីក្រុមជម្រើសជាតិតេក្វាន់ដូកម្ពុជាដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ថាមកពីរឿងរ៉ាវអ្វីមួយដែលបានរុញច្រានឲ្យកីឡាករឆ្នើមរូបនេះមិនចង់បន្តអាជីពរបស់ខ្លួនទៀត ខណៈដែលមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា មកពីការចូលរួមប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីដែលម្ចាស់ផ្ទះបានកាត់ក្ដីឱ្យចាញ់ ក្រោមក្រសែរភ្នែកជាក់ស្ដែងជាច្រើនថា ខេមរា គឺជាអ្នកឈ្នះ។
   
អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់លោក គង់ សក្ខិដា បានឱ្យដឹងថា៖ «នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ ដែលកីឡាករជម្រើសរូបនេះបានប្រកួតនោះត្រូវបានគេមើលឃើញថា មានភាពមិនប្រក្រតីត្រង់ចំណុចអាជ្ញាកណ្ដាលដោយកាន់ជើងលើកីឡាករម្ចាស់ផ្ទះ។ ខាងកីឡាករម៉ាឡេដួលសោះបែរមកពិន័យខាងយើង ហើយខាងគេទាត់ឡើងពិន្ទុរហូត ពេលខ្លះវាយដៃមិនទាន់ដល់ខ្លួនផងឡើងពិន្ទុមុន។ ចឹងខ្ញុំទទួលយកអត់បានទេសម្រាប់លទ្ធផលនេះ»។
 
ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ កីឡាករប៉ាន់ ខេមរា បាននិយយប្រាប់ Camsports នៅពេលខ្លួនត្រលប់ពីចូលរួមប្រកួតកីឡាស៊ីហ្គេមកន្លងទៅនេះថា៖ «ការប្រកាសលាឈប់ពីក្រុមជម្រើសជាតិតេក្វាន់ដូនេះ មិនមែនមកពីខ្ញុំ មានបញ្ហារឿងភាពមិនប្រក្រតីនៅពេលខ្ញុំប្រកួតចាញ់នោះទេ តែនេះជាការសម្រេចចិត្តរបស់ខ្ញុំ ចង់ផ្លាស់ប្ដូរអាជីពតាំងពីមុនមកចូលរួមប្រកួតកីឡាស៊ីហ្គេមនេះឯណោះ ។ ការផ្លាស់ប្ដូរអាជីពរបស់ខ្ញុំនេះ គឺងាកមកធ្វើជាគ្រូបង្វឹកវិញ ព្រោះនេះជាគោលក្ដីស្រមៃរបស់ខ្ញុំ»។
កីឡាកររូបនេះបន្តថា៖ «បើតាមខ្ញុំគិតមានមជ្ឃដ្ឋានជាច្រើន បានគិតពីខ្ញុំថាមកពីមានរឿងនៅស៊ីហ្គេមបែបនេះ ទើបធ្វើឱ្យខ្ញុំឈប់ពីក្រុមជម្រើសជាតិ»។កីឡាកររូបនេះ ក៏មិនព្រមទទួលស្គាល់ថា រូបគេចាញ់ការប្រកួតនៅស៊ីហ្គេមឆ្នាំនេះឡើយ ដោយលើកឡើងថា៖ «បើសិនជាអាជ្ញាកណ្ដាលម៉ាឡេស៊ីមិនលម្អៀងនោះ ខ្ញុំជឿជាក់ ១០០ភាគរយ ថានឹងអាចឡើងទៅវគ្គបន្តយកមេដាយបាន» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត