សាលាគុនល្បុក្កតោទាំង ៥នៅកំពតបានទទួលការថ្នាក់ថ្នមពីសហព័ន្ធ

នូ មករា September 4, 2017


ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែសីហា ថ្មីៗកន្លងទៅនេះលោក ទេសសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធានសហព័ន្ធគុនល្បុក្កតោកម្ពុជាព្រមទាំង លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធ បានចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់សាលាគុនល្បុក្កតោចំនួន ៥ ក្នុងខេត្តកំពត។ ព្រឹទ្ធាចារ្យគុនល្បុក្កតោព្រមទាំងគ្រូបង្វឹក និងសិស្សគុនមកពី៥សាលាគុន មានដូចជា  សាលាគុនល្បុក្កតោមានរិទ្ធកីឡា សាលាគុនល្បុក្កតោគុជសារ សាលាគុនបុរីល្បុក្កតោ សាលាគុនល្បុក្កតោគុយនាគវ័ធនិងសាលាគុនល្បុក្កតោតេជៈសេរីធានី បានមកជួបជុំសម្តែងការគួរសម និងរាយការណ៍នូវសកម្មភាពអភិរ្ស  អភិវឌ្ឍន៍ និងបញ្ហាប្រឈមមួយចំនួនជួនចំពោះប្រធានសហព័ន្ធ  នៅក្នុងវត្តអង្គសេរីសោភា ដែលមានទីតាំងក្នុងភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឋានៈជាប្រធានសហព័ន្ធល្បុក្កតោលោកច័ន្ទ សារុន បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យ និងគ្រូគុនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមសកម្មភាពអភិរក្សនិងអភិវឌ្ឍន៍ជាមួយសហព័ន្ធកីឡាគុនល្បុក្កតោដើម្បីផ្ទេរចំណេះដឹងផ្នែកសិល្បៈក្បាច់គុនដ៍ចំណាស់មួយនេះនៅយុវជនក្នុងមូលដ្ឋានរបស់ខ្លួន។លោកប្រធានបន្តថា ការធ្វើកិច្ចការងារគុនល្បុក្កតោនេះក៍ជាការរលឹកដល់គុណបំណាច់របស់បុព្វបុរស របស់ខ្មែរដែលបានបន្សល់ទុកនូវក្បាច់គុនដ៏ល្អនេះដល់អ្នកជំនាន់ក្រោយ។ 

បន្ទាប់ពីការជួបសំណេះសំណាល់ និងដោះស្រាយបញ្ហាមួយចំនួ​នដូចជា កង្វះខ្វះខាត់សម្ភារៈហ្វឹកហាត់ ទីតាំងហ្វឹកហាត់លោកច័ន្ទ សារុនបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជួយគាំទ្ររាល់សកម្មភាពគុនល្បុក្កតោក្នុងមូលដ្ឋាន។ សម្រាប់ការខ្វះខាតសម្ភារៈហ្វឹកហាត់ លោកនឹងធ្វើការប្រជុំគណៈកម្មាធិការប្រត្តិបត្តិសហព័ន្ធដើម្បីសម្រេចផ្តល់សម្ភារៈហ្វឹកហាត់ដល់សាលាគុនណាដែលខ្វះខាត ដើម្បីជំរុញការបណ្តុះបណ្តាលធនធានកីឡាករ ឲ្យមានគុណផលខ្ពស់ ដែលអាចមានលទ្ធភាពក្នុងការដណ្តើមមេដាយរាល់ការប្រគួតនានាដែលរៀបចំដោយសហព័ន្ធ ការប្រគួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ និងកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ខាងមុខ និងជាពិសេសទៅទៀតគឺការស្វែងរកកីឡាករឆ្នើមដើម្បីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាជាម្ចាស់ផ្ទះ។ជាចុងក្រោយលោកប្រធានមាឲ្យដឹងថាថាគោលដៅបន្តគឺខេត្តសៀមរាបដែលលោកនិងទៅជួបជាមួយនឹងព្រឹទ្ធាចារ្យ គ្រូគុន និងសិស្សគុនល្បុក្កតោ នៅខេត្តនោះដោយផ្ទាល់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត