សហព័ន្ធកីឡាសូហ្វតេន្នីកម្ពុជា អបអរអត្តពលិកក្រោយឈ្នះពានកម្រិតទី២ ទ្វីបអាសុី នៅកូរ៉េ

នូ មករា September 4, 2017


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមអត្តពលិកផ្នែកកីឡាសូហ្វតេន្នីសកម្ពុជា បានប្រកួតឈ្នះពានរង្វាន់កម្រិតទី២ ក្នុងព្រឹត្តិការណ៍ប្រកួតអន្ដរជាតិទ្វីបអាស៊ី 2017 Korea-Cup International Soft Tennis Tournament នៅប្រទេសកូរ៉េ ។ ជាមួយនឹងជោគជ័យនេះ សហព័ន្ធបានរៀបចំពិធីជប់លៀងអបអរសារទរ និងរៀបចំការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-កូរ៉េ ផងដែរ កាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅនេះនៅទីលានរបស់ខ្លួនផ្ទាល់ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាលោកឧត្តមសេនីយ៍ជា ប៊ុនហេង បានមានប្រសាសន៍ថា៖ «បន្ទាប់ពីឆ្លងផុតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលេងឈ្នះក្រុមកីឡាការិនីឥណ្ឌូនេស៊ី ប៉ុន្តែ ពួកគេបានប្រកួតចាញ់ក្រុមនារីមកពីប្រទេសហ្វីលីពីនវិញក្នុងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះលទ្ធផលកម្ពុជាទទួលបានមេដាយប្រាក់១ គ្រឿង ។ ចំណែកឯក្រុមបុរសវិញការប្រកួតវគ្គជម្រុះក្នុងពូលពួកគេលេងបានល្អដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល ប៉ុន្តែនៅពេលឆ្លងចូលវគ្គខ្វែង ៨ក្រុមចុងក្រោយ ក្រុមកីឡាករកម្ពុជាជួបសំណាងមិនល្អ ដោយចាប់ឆ្នោតប៉ះជាមួយក្រុមជើងខ្លាំងមកពីម៉ុងហ្គោលីមកពីពូលផ្សេងពេលនោះក្រុមកីឡាករសូហ្វតឺន្នីសបុរសកម្ពុជាបានលេងចាញ់ក្រុមបុរសម៉ុងហ្គោលីក្នុងលទ្ធផលពិន្ទុ ២ទល់១។»
លោកបានចាត់ទុកការចូលរួមលើកនេះ គឺជាមេរៀនថ្មីដើម្បីសម្រេចគោលដៅឆ្ពោះទៅចូលរួមការប្រកួតជើងឯកអាស៊ីនាឆ្នាំ២០១៨ខាងមុខផងដែរ ។ គួរបញ្ជាក់ថា សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាទើបតែចាប់កំណើតបានរយៈពេលជិត ២ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែប្រភេទកីឡាថ្មីមួយនេះបានសម្រេចសមិទ្ធផលដ៏ច្រើនទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ។
 
សូមបញ្ជាក់ផងដែរថា កីឡាសូហ្វតឺន្នីសកន្លងមកមានសមាជិកត្រឹមតែ ៣៤ប្រទេសប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នកើនឡើងរហូតដល់ទៅ ៤៥ប្រទេសក្នុងនោះប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១០ ក្នុងចំណោមប្រទេសជាសមាជិកទាំងអស់៕
អត្ថបទ៖ ប៉ាវ ឡូងជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត