កីឡាជាតិលើកទី២ អាចនឹងមាន ២៥ប្រភេទកីឡាចូលរួម

នូ មករា September 1, 2017


ភ្នំពេញ៖ លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ខាងមុខនេះគ្រោងត្រៀមដាក់ ២៥ប្រភេទកីឡាឲ្យចូលរួមប្រកួត ។ ចំពោះពេលវេលាពិតប្រាកដនៃការប្រកួតលោកមិនបានដឹងនៅឡើយទេព្រោះកន្លងមកការប្រកួតបម្រុងធ្វើនៅក្នុងអំឡុងខែមីនា ប៉ុន្តែពេលនេះអ្វីៗត្រូវបានផ្លាស់ប្ដូរវិញហើយ ។ យ៉ាងណាក៏ដោយ លោកប្រធាននាយកដ្ឋាននៅមិនទាន់បង្ហាញពីប្រភេទកីឡាដែលត្រូវដាក់ឲ្យប្រកួតនៅឡើយទេតែលោកបានអះអាងថាកាលពីប្រកួតលើកទី១ឆ្នាំ២០១៦ទោះបីអ្វីៗវាមិនទាន់បានល្អឥតខ្ចោះក៏ពិតមែនតែវាបានប្រព្រឹត្តទៅបានយ៉ាងល្អ ។

សូមបញ្ជាក់ថា កាលពីការប្រកួតលើកទី១ មានប្រភេទកីឡាត្រឹមតែ១៥ ប៉ុណ្ណោះដែលកាលនោះមាន ២៥រាជធានី-ខេត្ត និង ២ក្រសួងគឺក្រសួងការពារជាតិ និងមហាផ្ទៃចូលរួម ។ នៅក្នុងការប្រកួតកីឡាជាតិលើកទី១នេះដែររាជធានីភ្នំពេញដណ្ដើមបានមេដាយច្រើនជាងគេគឺមេដាយសរុបចំនួន ១០២គ្រឿងដែលក្នុងនោះមេដាយមាស ៤១គ្រឿង ប្រាក់ ៣៤គ្រឿង និងសំរឹទ្ធ ២៧គ្រឿង ។ ក្រសួងមហាផ្ទៃបានចំណាត់ថ្នាក់ទី២ ដែលមានមេដាយសរុបចំនួន ៥៩គ្រឿងគឺមេដាយមាស ២៨គ្រឿង ប្រាក់ ១៦គ្រឿង និងសំរឹទ្ធ ៥៩គ្រឿង ចំណែកក្រសួងការពារជាតិបានចំណាត់លេខ៣ ដែលមានមេដាយសរុបចំនួន ៥៥គ្រឿងគឺមេដាយមាស ២២គ្រឿង មេដាយប្រាក់ ១៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ១៦គ្រឿង ។ ក្នុងនោះដែរមានតែខេត្តត្បូងឃ្មំមួយប៉ុណ្ណោះដែលពុំបានមេដាយ ។ បើតាមលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានបង្ហើបឲ្យដឹងថាការប្រកួតកីឡាជាតិលើកទី២ នាឆ្នាំ២០១៨ គ្រោងធ្វើនៅខែឧសភា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត