រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់ជាង ១លានដុល្លារដល់ជ័យលាភីវ៉ូវីណាមពិភពលោក

នូ មករា August 31, 2017


ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា នៅពេលនេះឯកសារស្នើសុំប្រាក់រង្វាន់សម្រាប់ជ័យលាភីដែលបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមពិភពលោកលើកទី៥ ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះត្រូវបានរៀបចំរួចរាល់ហើយ ។ជាមួយគ្នានេះដែរ លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា ប្រាក់រង្វាន់នេះមានរហូតដល់ទៅ ៤.២៦៤.០០០.០០០រៀល ពោលគឺប្រមាណជាជាងមួយលានដុល្លារឯណោះ ។

គួររំលឹកថា ក្នុងការប្រកួតដ៏ធំនេះ កម្ពុជាបានបញ្ជូនកីឡាករចំនួន ៨រូប និងកីឡាការិនីចំនួន ៥រូបទៅចូលរួមដោយប្រកួតលើ ២៩វិញ្ញាសាក្នុងចំណោមវិញ្ញាសាសរុបទាំង ៤៣ ក្នុងនោះ ១០រូបលេងវិញ្ញាសាសម្តែង និង ៣រូបលេងវិញ្ញាសាប្រយុទ្ធ ។ នៅក្នុងការប្រកួតនេះមានប្រទេសចំនួន ៤៥លើពិភពលោកចូលរួម ។ជាលទ្ធផល ក្រុមកម្ពុជាដណ្ដើមបានមេដាយចំនួន ២២គ្រឿងដែលក្នុងនោះមេដាយមាសចំនួន ៤គ្រឿង មេដាយប្រាក់ចំនួន៩គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩គ្រឿងផងដែរ ។

សូមបញ្ជាក់ថា សម្រាប់មេដាយមាសនឹងទទួលបានប្រាក់រង្វាន់ចំនួន ១២០.០០០.០០០រៀល មេដាយប្រាក់បានចំនួន ៨០.០០០.០០០ រៀល និងមេដាយសំរឹទ្ធចំនួន ៦៤.០០០.០០០រៀល ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មានកីឡាករ-កីឡាការិនីខ្លះត្រូវទទួលបានប្រាក់រង្វាន់ដល់ទៅជាង ១០ម៉ឺនដុល្លារតែម្នាក់ឯងនេះក៏ដោយសារតែពួកគេប្រកួតច្រើនវិញ្ញសា និងបានឈ្នះមេដាយបានច្រើនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត