ស៊ន សៀវមុី៖ ពេលប៉ះម្ចាស់ផ្ទះ ខ្ញុំភ័យជាងជួបហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រទៅទៀត!

នូ មករា August 30, 2017


ភ្នំពេញ៖ ក្រោយឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលធ្វើឱ្យកម្ពុជាឈរលេងរៀងលើប្រទេសឡាវក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរួចមកនោះ កីឡាការិនី ស៊ន សៀវម៉ីបានត្រលប់ដល់មកមាតុភូមិវិញហើយជាមួយនឹងអត្តពលិកផ្សេងទៀតកាលពីព្រឹកមិញនេះ ដោយមានការចូលរួមទទួលពីសំណាក់លោកហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។
យ៉ាងណាក៏ដោយ កីឡាការិនីរូបនេះបានថ្លែងថា មុននឹងឈ្នះមេដាយមាសនេះ រូបគេពិតជាមានការភិតភ័យជាខ្លាំងជាពិសេសពេលប៉ះម្ចាស់ផ្ទះម៉ាឡេសុី ។ កីឡាការិនីឆ្នើមរូបនេះបាននិយាយថា៖ «មុនឡើងដល់ទៅយកមេដាយមាសនោះ ខ្លួនខ្ញុំផ្ទាល់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពេលត្រូវប្រកួតប៉ះម្ចាស់ផ្ទះម៉ាឡេស៊ី ប៉ុន្តែខ្ញុំមិនមែនភ័យខ្លាចសមត្ថភាពរបស់កីឡាការិនីម៉ាឡេស៊ីនោះទេ ព្រោះខ្ញុំមានបច្ចេកទេសផ្ទាល់លើសគាត់ច្រើន និងបទពិសោធន៍ក៏ច្រើនជាងគាត់ឆ្ងាយណាស់ ខណៈដែលកីឡាការិនីម្ចាស់ផ្ទះនោះជាកីឡាការិនីថ្មីមិនមែនជាជើងចាស់អីពីណានោះទេ។ តែខ្ញុំភ័យទៅលើការដាក់ពិន្ទុរបស់អាជ្ញាកណ្ដាល និង គណៈកម្មការវិនិច្ឆ័យ ដែលមានភាពមិនប្រក្រតីដូចបណ្ដាប្រទេសផ្សេងៗដែលធ្លាក់ពេលជួបម្ចាស់ផ្ទះ។»
កីឡាការិនីរូបនេះបានបន្តថា៖ «ភាពមិនប្រក្រតីនេះមិនមែនតែប្រដាល់គុនខ្មែរនោះទេ ប្រភេទកីឡាតេក្វាន់ដូ ក៏ចឹងដូចគ្នាដែរ ជាក់ស្ដែងកីឡាករជម្រើសជាតិតេក្វាន់ដូ ប៉ាន់ ខេមរា បានប្រកួតជាមួយនឹងម្ចាស់ផ្ទះ ក៏ចាញ់ដូចគ្នាដោយមានភាពប្រក្រតីអ៊ីចឹងដែរ។ ដោយការប្រកួតនោះ ត្រូវបានគេមើលឃើញថា កីឡាករម៉ាឡេស៊ីដួល តែបែជាមកពិន័យដកពិន្ទុកីឡាករកម្ពុជាទៅវិញ ក្នុងពេលដែលពិន្ទុកីឡាករ ខេមរា កំពុងតែនាំមុខម្ចាស់ផ្ទះ ។ នៅពេលដែលខ្ញុំ ឃើញភាពមិនប្រក្រតីបែបនេះ បានធ្វើឱ្យខ្ញុំមានការភ័យពេលដែលឡើងទៅប៉ះជាមួយនឹងម្ចាស់ផ្ទះម៉ាឡេស៊ីដូចគ្នា ។»
 
យ៉ាងណាក៏ដោយ កត្តាបែបនេះហើយដែលធ្វើឱ្យនាងប្រឹងប្រែងវាយយកពិន្ទុឲ្យដាច់លើម្ចាស់ផ្ទះម៉ាឡេស៊ីតែម្ដងទើបរូបគេបានទទួលជ័យជម្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១៣-៦ ហើយបើសិនជាយើងប្រឹងមិនបានលើម្ចាស់ផ្ទះ ឬឈ្នះដោយប្រផិតប្រផើយនោះគេអាចនឹងឲ្យយើងចាញ់មិនខាន។
សូមបញ្ជាក់ដែរថា ជាមួយនឹងជោគជ័យរបស់ក្រុមកីឡាកម្ពុជាក្នុងព្រឹត្តិការណ៍សុីហ្គេមដែលទទួលបានមេដាយមាស ២ក្នុងថ្ងៃតែមួយនោះ សម្ដេចហ៊ុន សែន ក៏បានចេញសារអបអរសារទរលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសារ ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត Sea Games នៅប្រទេសម៉ាឡេស៊ី ។»
គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាតេក្វាន់ដូកម្ពុជាបានប្រជែងយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ នេះបានចំនួន ៣វិញ្ញសា ៕
អត្ថបទ៖ ប៉ាវឡុង ជីង
រូបភាព៖ NOCC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត