កម្ពុជាបញ្ចប់បេសកម្មរបស់ខ្លួននៅសុីហ្គេមក្រោយឈ្នះមេដាយសរុបចំនួន ១៧

នូ មករា August 30, 2017


ភ្នំពេញ៖ គិតត្រឹមរសៀលម្សិលមិញនេះកម្ពុជាបានបញ្ចប់បេសកម្មរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីហើយ ដោយកម្ពុជាបានសម្រេចគោលដៅឈរលេខរៀងលើប្រទេសឡាវដោយបានចំណាត់ថ្នាក់លេខ៨ ក្នុងតារាងមេដាយកីឡាស៊ីហ្គេមដោយក្នុងនោះមានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ ១២ ។
  
ការរក្សាចំណាត់ថ្នាក់ឈរលើប្រទេសឡាវនេះ គឺជាគោលដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញផែនការ “៤ឆ្នាំរំកិល” របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបានផ្លែផ្កា សម្រាប់ធ្វើដើមទុនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមវិញម្ដងនៅឆ្នាំ២០២៣ នាពេលខាងមុខ។
មេដាយមាសដែលកម្ពុជាបានទទួលចុងក្រោយមានចំនួន ២ទៀតនោះ គឺរកបានកាលពីរសៀលម្សិលមិញនេះ ដោយអ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា ដែលបានប្រកួតឈ្នះថៃដោយពិន្ទុ រីឯកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី ក៏បានប្រកួតឈ្នះកីឡាការិនីហ្វីលីពីនដែរ ខណៈដែលមេដាយមាសដំបូងគេរកបានដោយកីឡាការនីប៉េតង់ កែ ឡេង និងវីរៈកីឡាការិនីអ៊ុក ស្រីមុំ ។
 
ក្រៅពីនេះ មេដាយប្រាក់២ទៀតរកបានដោយកីឡាប៉េតង់តង់ចំនួន១  និងគុនខ្មែរចំនួន១ ។ ចំពោះមេដាយសំរឹទ្ធ១២ រកបានដោយប្រភេទកីឡាឈិនឡូនចំនួន២, ប៉េតង់ចំនួន៣, តេន្នីសចំនួន១, ជិះសេះចំនួន១, គុនខ្មែរចំនួន២, ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន ២ ។ គួររំលឹកផងដែរថាកាលពីស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរីកម្ពុជាដណ្ដើមបានមេដាយសរុប ១៥គ្រឿងដើម្បីឈរចំណាត់ថ្នាក់លេខ៨ លើប្រទេសឡាវក្នុងនោះរួមមានមេដាយមាស១ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៩ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត