សុីហ្គេម៖ គួរឲ្យស្តាយ! ប៉េតង់គូចម្រុះបុរស-នារីកម្ពុជា ឈ្នះបានមេដាយប្រាក់ក្រោយចាញ់ថៃ មុននេះ!

នូ មករា August 28, 2017


ភ្នំពេញ៖ នៅទីបំផុតក្រុមប៉េតង់កម្ពុជាដែលប្រកួតលើវិញ្ញាសាគូចម្រុះបុរស-នារី បានទទួលរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រដោយចាញ់ក្រុមថៃក្នុងលទ្ធផល ៨-១៣ នារសៀលថ្ងៃទី២៨ ខែសីហានេះបន្ទាប់ពីបានទទួលជ័យជម្នះជាប់ៗគ្នាលើក្រុមឡាវ និងហ្វីលីពីនកាលពីព្រឹកមិញរួចមក ។  សូមបញ្ជាក់ថា ក្រុមកម្ពុជាដែលមានសមាសភាព ២រូបគឺកីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានទទួលបានជោគជ័យ ២ប្រកួតនាព្រឹកនេះដោយបានយកឈ្នះក្រុមហ្វីលីពីន ១៣-១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល និងបន្តឈ្នះក្រុមឡាវក្នុងលទ្ធផលបច្ចេកទេស ១៣-៨ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមសិទ្ធិឈានចូលទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រក្នុងគោលដៅប្រជែងយកមេដាយមាសជាបន្តទៀតដោយត្រូវជួបជាមួយក្រុមថៃ ប៉ុន្តែបានបាត់បង់ឱកាសឈ្នះមេដាយមាសដោយចាញ់ក្រុមជើងខ្លាំងនេះក្នុងវគ្គចុងក្រោយ ។

គួរបញ្ជាក់ដែរថា កាលជួបគ្នានៅក្នុងពូល ក្រុមកម្ពុជាបានចាញ់ក្រោមថ្វីដៃក្រុមថៃក្នុងលទ្ធផលបច្ចេកទេស ០-១៣ ផងដែរ ៕

អត្ថបទ៖ មករា

រូបភាព៖ NOCC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត